ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

លោកស្រី ជា ដាណែត ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តប៉ៃលិន

លោកស្រី ជា ដាណែត ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ។

យោងតាមអនុក្រឹត្យលេខ ៨៧៩ អនក្រ.តត ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ត្រូវបានដំឡើងឋានន្តរស័ក្តិនិងថ្នាក់ លោកស្រី ជា ដាណែត ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ២ ទៅឋានន្តរស័ក្តិ វរមន្ត្រីថ្នាក់លេខ៤ និងតែងតាំងមុខតំណែង ជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក អ៊ុន ប៊ុនលី ដែលដល់អាយុចូលនិវត្តន៍។

បន្ទាប់ពីលោកស្រី ជា ដាណែត អភិបាលរងខេត្តថ្មី ធ្វើការប្តេជ្ញាចិត្តរួចមកលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកស្រីអភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុនដោយត្រូវ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុងនិងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។

លោក អ៊ុត សំអន បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

លោករដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបានជំរុញអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរសំដៅលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលមិនត្រឹមតែបានជំរុញការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងទីក្រុង និងជនបទប៉ុណ្ណោះទេ ប៉ុន្តែក៍បានធ្វើការកែលម្អសោភ័ណភាពក្នុងខេត្ត យ៉ាងស្រស់បំព្រងផងដែរ គួរជាទីមោទន សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត៕ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.