ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងស្រី្តមានកូនតូច ដែលជាប់ឃុំនៅពន្ធនាគារខេត្ត

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងស្រី្តមានកូនតូច ដែលជាប់ឃុំនៅពន្ធនាគារខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដដែលមានលោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃសាខា បានដឹកនាំក្រុមឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាក្រុមប្រតិបត្តិសាខា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងស្រី្តមានកូនតូច ដែលជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ សរុបចំនួន៤៣នាក់។

លោកស្រី អាំង សុជាតា ខូយរីដា បានថ្លែងថា ក្នុងនាមជាអនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ លោកស្រីបានសម្តែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនដល់អង្គពិធីទាំងមូល ជាពិសេសបងប្អូន ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូចៗ និងស្រ្តីដែលកំពុងជាប់ពន្ធនាគារ ខេត្តពោធិ៍សាត់ ដែលត្រូវមកទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទនាពេលនេះ។

លោកស្រីបានជម្រាបជូនថា យោងតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួម អគ្គលេខាធិការ  អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ សម្តេចបានណែនាំឱ្យយើងខ្ញុំ យកចិត្តទុកដាក់ទៅលើសុខភាពស្រ្តី ជាមាតា ទារក និងកុមារ និងស្រ្តី ទូទៅផងដែរ ព្រោះថាស្រ្តីដែលចាប់មានផ្ទៃពោះ តាំងពីខែដំបូង ត្រូវទៅពិនិត្យផ្ទៃពោះ ជាប្រចាំទៅតាមការកំណត់របស់ពេទ្យឆ្មប នៅតាមមណ្ឌលសុខភាពនានា ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវយកចិត្តទុកដាក់ ចំពោះស្រ្តីដែលត្រូវសម្រាលកូន ព្រោះថាស្រ្តីពេលសម្រាលកូនម្តងៗ  មានការលំបាកណាស់ ប្រឈមនឹងបញ្ហាជាច្រើន ដែលយើងមិនអាចគិតទុកជាមុនបាន។

ត្រង់ចំណុចនេះ លោកស្រីក៏ចង់ដឹងដែរ ថាស្រ្តីដែលកំពុង ជាប់ពន្ធនាគារ តើលោកប្រធានមានបានបញ្ជូន ទៅពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាព ឬមិនបានទៅពិនិត្ស បើមិនបានទៅពិនិត្យតាមការណែនាំរបស់ពេទ្យឆ្មបទេ លោកស្រីសំណូមពរសូមលោកប្រធាន ជួយចាត់ចែងឱ្យពួកគាត់បានទៅ ពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាព ដែលនៅជិតៗនេះផងចុះ។

លោកស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកប្រធានពន្ធនាគារខេត្ត ដែលបានសហការជាមួយសាខា កាកបាទក្រហមខេត្ត រៀបចំកម្មវិធីសួរសុខទុក្ខ ដល់ស្រ្តីដែលកំពុងជាប់ក្នុងពន្ធនាគារបច្ចុប្បន្ន។ 

ជាមួយគ្នានោះ លោកស្រីសុំឱ្យស្រ្តីទាំងអស់ ដែលបានមកទទួលអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តនាពេលនេះ ត្រូវចេះថែទាំសុខភាព រក្សាអនាម័យខ្លួនប្រាណទាំងម្តាយ និងកូនឱ្យបានល្អ ក្រែងមានជំងឺផ្សេងៗកើតមានឡើងជាយថាហេតុ។

សម្ភារៈផ្តល់ជូន ស្ត្រីដែលជាប់ឃុំ ចំនួន៣៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ សារ៉ុង១ សាប៊ូម្សៅ១ថង់ សាប៊ូដុសខ្លួន២ដុំ កូនកន្សែងពោះគោ២ ថ្នាំដុសធ្មេញ១ និងសំទ្បីអនាម័យ១កញ្ជាប់។ ដោយឡែកស្រ្តីមានផ្ទៃពោះ និងកូនតូច ដែលជាប់ឃុំ៧នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥ គីទ្បូ សារ៉ុង ១ មី១កេស ខោអាវ កូនង៉ា២កំប្លេ សាប៊ូម្សៅ១ថង់ សាប៊ូដុសខ្លួន២ដុំ កូនកន្សែងពោះគោ២ និងថវិកា៥មុឺនរៀល។ ជាមួយគ្នានោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានឧបត្ថម្ភបន្ថែមនូវសារុង១ និងសាប៊ូកក់សក់១ដបផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.