ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

អភិបាលស្រុកស្ទោងប្រគល់ផ្ទះថ្មីជូនគ្រួសារក្រីក្រនៅឃុំចំណាលើ និងប្រកាសធ្វើផ្ទះថ្មី១ខ្នងទៀតជូនពលរដ្ឋនៅឃុំចំណាក្រោម

អភិបាលស្រុកស្ទោងប្រគល់ផ្ទះថ្មីជូនគ្រួសារក្រីក្រនៅឃុំចំណាលើ និងប្រកាសធ្វើផ្ទះថ្មី១ខ្នងទៀតជូនពលរដ្ឋនៅឃុំចំណាក្រោម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានចុះចែកអំណោយ និងប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារអ្នកស្រី ប៊ន ទន អាយុ៧០ឆ្នាំ ដែលមានជីវភាពខ្វខាត រស់នៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់លោកផ្ទាល់។

ការប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារពលរដ្ឋខ្វះខាតនេះ ធ្វើឡើងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ជាមួយគ្នានោះ លោក សាយ គឹមឡម បានចុះសួរសុខទុក្ខនិងចែកអំណោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ព្រមទាំងប្រកាសធ្វើផ្ទះថ្មីមួយខ្នងជូនលោកតា ជា ធន អាយុ៨៣ឆ្នាំ និងភរិយា ដែលស្ទើរតែបាត់បង់លទ្ធភាពពលកម្មទាំងស្រុង។

លោកបានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខរបស់លោក ហ៊ុន ម៉ានី ដែលលោកតែងតែយកចិត្តទុកដាក់ និងនឹករលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ច ហើយគ្រួសារទាំង៣ខាងលើបានថ្លែងអំណរគុណដល់លោក សាយ គឹមឡម និងលោក ហ៊ុន ម៉ានី ដែលបានគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខពួកគាត់ ជាពិសេសបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកសួរសុខទុក្ខនិងចែកជូនគាត់នៅក្នុងឱកាសនេះ ជាពិសេសបានប្រកាសនឹងធ្វើផ្ទះថ្មីមួយខ្នងជូនគ្រួសារលោកតា ជា ធន ដែលនឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា ផ្ទះដែលបានប្រគល់ជូនគ្រួសារអ្នកស្រី ប៊ន ទន មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ហើយម្ចាស់ផ្ទះក៏ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយរបស់លោក សាយ គឹមឡម ផ្ទាល់ ហើយផ្ទះដែលប្រកាសធ្វើជូនលោកតា ជា ធន អាយុ៨៣ឆ្នាំនោះ គឺធ្វើអំពីឈើប្រាក់ស័ង្កសី ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រដូចគ្នា ហើយគ្រួសារទាំង៣ផ្សេងទៀតក៏ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាសរុប៧០ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.