ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អត្ថន័យសំខាន់នៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិ មកមាតុភូមិកំណើតវិញគឺឈរលើ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អត្ថន័យសំខាន់នៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិ មកមាតុភូមិកំណើតវិញគឺឈរលើ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ អត្ថន័យសំខាន់នៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិ មកមាតុភូមិកំណើតវិញគឺឈរលើ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានរំលេចអំពីអត្ថន័យនៃការវិលត្រឡប់របស់បេតិកភណ្ឌជាតិមកមាតុភូមិកំណើតវិញបានដោយកត្តាចំនួនពីរគឺ កត្តាសុខសន្តិភាព និងការមានទំនុកចិត្តលើសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ។ ក្នុងន័យនេះ ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ និងមានសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃរូបសំណាកអាទិទេព ដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ ។   ទន្ទឹមនេះ ការមានទំនុកចិត្ត និងជឿជាក់លើសមត្ថភាពរបស់ស្ថាប័នកម្ពុជាក្នុងការប្រយុទ្ធតតាំង ការពារ ក៏ដូចជា សមត្ថភាពថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស ស័ក្តិសមជាប្រទេសកំណើតដើមនៃបេតិកភណ្ឌទាំងនោះ ទើបប្រទេសជាមិត្ត ក៏ដូចជាសហគមន៏អន្តរជាតិ ជួយសហការ បំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជាកាន់តែខ្លាំងក្លាថែមទៀត។

សម្តេចធិបតី បានបង្ហាញនូវលទ្ធផលជាផ្លែផ្កានៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដែលគិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ខែ កក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១.០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និងចំនួន ៥២៧ វត្ថុ  ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានាត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា ៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ណ័រវេស និងចិន ជាដើម។ ហើយខណៈនេះ យើងបានស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០ បន្ថែមទៀត ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងពីអ្នកប្រមូលសមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែងដឹកជញ្ជូនវត្ថុសិល្បៈខ្មែរចំនួន ៧៦ បន្ថែមទៀត មកពីចក្រភពអង់គ្លេស។

ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី បានកោតសរសើរក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានធ្វើការងារដោយមិនគិតពីការនឿយហត់ក្នុងការបំពេញការងារយ៉ាងយកចិត្តទុកដាក់បំផុតគ្រប់ជំហាន ទាំងក្នុងការស្រាវជ្រាវ, ការប្រមូលភស្តុតាង, ការសម្របសម្រួល, ការចរចា និងកិច្ចសហការជាមួយប្រទេសនានា ក៏ដូចជាភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីទាមទារត្រឡប់មកកម្ពុជាវិញនូវរតនសម្បត្តិ ដែលបានបាត់បង់ ដើម្បីរក្សាទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយ ។ ជាមួយគ្នា សម្តេចធិបតី បានអរគុណចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ទាំងលើការសម្របសម្រួល គាំទ្រលើទិដ្ឋភាពច្បាប់ និង បច្ចេកទេស បញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ មកកាន់ប្រទេសកំណើតវិញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.