ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ

អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយក្រុមការងារគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក លី យ៉ុងស៊ុក (Lee Youngseok) រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤

លោក នួន ផារ័ត្ន បានស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារខេត្តឃ្យុងសាងប៊ុកដូ តាមរយៈកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ជាមួយខេត្តកំពង់ធំ ដែលបានជួយជំរុញគម្រោងចលនាភូមិថ្មីឱ្យកាន់តែផុសផុលឡើង ដើម្បីជួយរួមចំណែកអភិវឌ្ឍក្នុងខេត្តកំពង់ធំឲ្យមានការរីកចម្រើន។

លោកបន្តថា បន្ទាប់ពីគម្រោងនេះទទួលបានលទ្ធផល គួរជាទីគាប់ចិត្ត តាមរយៈអភិបាលខេត្តខេត្តឃ្យុងសាងប៊ុកដូ ក៏បានជួយជំរុញគម្រោងចលនាភូមិថ្មីនេះសម្រាប់ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះលោកបានផ្ដាំផ្ញើសួរសុខទុក្ខតាមរយៈលោកលី យ៉ុងស៊ុក ដល់អភិបាលខេត្តឃ្យុងសាងប៊ុកដូ រដ្ឋបាលខេត្តកំពង់ធំនិងរង់ចាំសហការ និងផ្ដល់ការចូលរួមឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការអនុវត្តគម្រោងនេះអោយកាន់តែល្អ សូមឲ្យកិច្ចសហប្រតិបត្តិការកំពង់ធំនិងខេត្តឃ្យុងសាងប៊ុកដូ ពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍គម្រោងនេះអោយកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ លោក លី យ៉ុងស៊ុក បានថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន ដែលបានចំណាយពេលដ៏មានតម្លៃផ្ដល់ឱកាសឲ្យលោកនិងក្រុមចលនាភូមិថ្មីបានចូលជួបសម្ដែងការគួរសម ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងខេត្តឃ្យុងសាងប៊ុកដូ និងខេ្តកំពង់ធំ​ និងសូមជូនពរលោកមានសុខភាពល្អបន្តដឹកនាំខេត្តកំពង់ធំឲ្យមានការរីកចម្រើនបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.