ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងធ្វើការស្រាវជ្រាវរកវត្ថុបុរាណរបស់ខ្មែរជាបន្ត ព្រោះគ្មានវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូនតានិងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែសរុបចំនួន ១.០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុត្រូវបានប្រគល់ដោយសប្បុរសជន ៥២៧ វត្ថុត្រូវបានប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា មកវិញពីប្រទេសចំនួន១៥ ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រា្តលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុគ្រី នូវេលហ្សេឡង់ និងចិន។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ថ្ងៃនេះយើងកំពុងប្រារព្ធពិធីទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០ វត្ថុ ក្នុងនោះមានវត្ថុចំនួន ១៤ ដែលបានប្រគល់មកវិញពីសារៈមន្ទីរ Metropolitan Museum of Art នៃទីក្រុងញ៉ូវយ៉ក និង ៥៦ រូបទៀតបានប្រគល់មកវិញពីអ្នកប្រមូលសមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញទទួលវត្ថុបុរាណខ្មែរនៅវិមានសន្តិភាព» នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.