ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ក្រសួងកសិកម្ម និងអង្គការស្បៀងនៃសហប្រជាជាតិ នឹងរៀបចំផលិត Podcast ផ្សព្វផ្សាយអភិក្រមសុខភាពដល់សាធារណជន តាមរយៈអ្នកសារព័ត៌មាន

ក្រសួងកសិកម្ម និងអង្គការស្បៀងនៃសហប្រជាជាតិ នឹងរៀបចំផលិត Podcast ផ្សព្វផ្សាយអភិក្រមសុខភាពដល់សាធារណជន តាមរយៈអ្នកសារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) បានពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ដោយក្នុងនោះការផលិតផតខាស់ (Podcast) ផ្សព្វផ្សាយវិស័យកសិកម្មជាកិច្ចការអាទិភាព។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ក្នុងជំនួបរវាង កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក Ehsan Kabir មន្រ្តីជំនាញផ្នែកទំនាក់ទំនង នៃអង្គការ FAO ក៏បានពិភាក្សាពីកិច្ចសហការផ្តោតលើការផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជន តាមរយៈអ្នកសារព័ត៌មាន និងការរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន អំពីការគ្រប់គ្រងជលផលសមុទ្រប្រកបដោយនិរន្តរភាព។ ពាក់ព័ន្ធនឹងការផលិត Podcast កញ្ញា អ៉ឹម រចនា បានណែនាំដល់មន្រ្តីជំនាញនៃអង្គការ FAO ឱ្យកំណត់យកប្រធានបទជាក់លាក់ជាការងារអាទិភាព។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការរូបនេះ ក៏បានផ្ដល់យោបល់មួយចំនួនដល់អង្គការ FAO ដើម្បីពិនិត្យ និងកែសម្រួលឯកសារទស្សនទាននៃការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអភិក្រមសុខភាពតែមួយដល់សាធារណជន ក៏ដូចជាសិក្ខាសាលាផ្សព្វផ្សាយគម្រោងបច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន ដែលគ្រោងរៀបចំក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ថា កញ្ញា អ៉ឹម រចនា និងអង្គការ FOA នឹងជួបគ្នាម្តងទៀតដើម្បីពិភាក្សាលម្អិតពីគម្រោងនីមួយៗ មុនពេលអនុវត្តការងាររួមគ្នាជាផ្លូវការ ដើម្បីបង្កើនចំណេះដឹងដល់អ្នកសារព័ត៌មានពីវិស័យកសិកម្ម និងសុខភាពចំណីអាហារ ក្នុងគោលដៅបញ្ជូនសារត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ទៅកាន់សាធារណជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.