ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ

អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ។

លោក នួន ផារ័ត្ន បានថ្លែងនៅក្នុងពិធីអបអរសាទររុក្ខទិវា ៩ កក្ដដា ឆ្នាំ២០២៤ ស្ថិតនៅភូមិសាស្ត្រតំបន់អូរតាកាវ ដែនព្រៃអង់តែននៃគម្រោងរេដបូក កម្ពុជា-កូរ៉េ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។

លោកបានលើកឡើងថាការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធានដ៏មានសារៈសំខាន់នេះឱ្យបានគង់វង្ស ហើយត្រូវតែជំរុញការអភិវឌ្ឍន៍តំបន់បៃតងនេះ នៅតាមបណ្តាក្រុង ស្រុក និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើ និងស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។

លោកបានណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើនៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង ក្នុងគោលបំណងបង្កើនគម្របបៃតង ចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកំដៅផែនដី។

សូមបញ្ចាក់ថា កូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅពេលនេះ មានចំនួនជាង ១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុំជាង១០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធ ដោយដាំប្រភេទ ឈើរយៈពេលវែង មានដូចជា កូនឈើប្រភេទធ្នង់ នាងនួន គ្រញូង បេង គគីរ ឈើទាល អាកាស្យា ជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.