ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២០២៤អង្គ/នាក់ និងសម្ពោធសមិទ្ធផលនានា នៃសាកលវិទ្យាល័យជាតិបាត់ដំបង

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២០២៤អង្គ/នាក់ និងសម្ពោធសមិទ្ធផលនានា នៃសាកលវិទ្យាល័យជាតិបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតចំនួន២០២៤ អង្គ/នាក់ (ស្រី១,២៥៧នាក់) សម្ពោធសមិទ្ធផលនានា នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

យោងតាមរបាយការណ៍របស់ លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាជាតិបាត់ដំបង បានឲ្យដឹងថា ការបណ្ដុះបណ្ដាលគិតចាប់ពីឆ្នាំ២០០៨ មកសាកលវិទ្យាល័យជាតិបាត់ដំបង មានអតីតនិស្សិតចំនួនប្រមាណជា២៥,០០០នាក់ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ហើយបានចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈបម្រើការងារនៅក្នុងវិស័យសាធារណៈវិស័យឯកជន និងសហគ្រិន។

សាកលវិទ្យាល័យបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារចំនួន៣ខ្នង ដើម្បីបង្កើនឧត្តមភាពលើការស្រាវជ្រាវវិទ្យាសាស្រ្ត និងការបណ្តុះបណ្តាលបច្ចេកទេសដែលអគារទាំងនោះ រួមមាន៖ អគារពិសោធន៍វិទ្យាសាស្រ្ត (STEM) មានកម្ពស់៣ជាន់ មានបន្ទប់សរុប ចំនួន៣៨បន្ទប់, អគារបណ្ណាល័យ កម្ពស់២ជាន់ មានសៀវភៅជាភាសាខ្មែរ និងបរទេសប្រមាណ ៤ម៉ឺនក្បាល និងអគារមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្ដាលកសិកម្ម កម្ពស់២ជាន់ មានបន្ទប់សរុប១០បន្ទប់។

នាពេលអនាគតដ៏ខ្លីខាងមុខនេះ សាកលវិទ្យាល័យនឹងធ្វើការសាងសង់អគារថ្មី មួយទៀតដែលមានកម្ពស់៤ជាន់មាន៣៨បន្ទប់ដោយគ្រោងចំណាយទឹកប្រាក់សរុបជាង ១,២៧៤,១០០ដុល្លារសហរដ្ឋអាមេរិក ក្រោមហរិញ្ញប្បទានរបស់គម្រោងកែលម្អឧត្តមសិក្សាដំណាក់កាលទី២របស់ធនាគារពិភពលោកផងដែរ២០២៤-២០២៩។

ថ្លែងនៅក្នុងអង្គពិធីនេះ លោកអភិសន្តិបណ្ឌិត បានថ្លែងចូលរួមអបអរសារទរចំពោះនិស្សិតជ័យលាភី ដែលនឹងក្លាយជាធនធានដ៏មានតម្លៃ សម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តបាត់ដំបង ដែលបានផ្តល់កិច្ចសហការល្អ ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង នាពេលកន្លងមក និងបានកោតសរសើរដោយស្មោះចំពោះគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងដៃគូសហប្រតិបត្តិការទាំងអស់ នៃសាក
លវិទ្យាល័យជាតិបាត់ដំបង ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារស្រាវជ្រាវនិងបណ្តុះបណ្តាល ដើម្បីផលិតចេញនូវធនធានមនុស្សប្រកបដោយគុណភាព។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា វិស័យអប់រំបានចូលរួមចំណែកសំខាន់ណាស់ ក្នុងការអភិវឌ្ឍវិស័យផ្សេងៗរបស់ជាតិ ពីព្រោះការអប់រំប្រៀបបាននឹងរោងចក្រកែច្នៃមនុស្ស ឲ្យមានប្រយោជន៍ក្នុងសង្គម មានសមត្ថភាពពិតប្រាកដក្នុងការបំពេញការងារ ស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងមានសមត្ថភាពស្រាវជ្រាវបង្កើតនូវគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីៗ ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្សស្របតាមការវិវឌ្ឍនៃយុគសម័យបច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រទំនើប។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអនុវត្យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៤-២០២៨) ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ចុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការអភិវឌ្ឍ «ប្រព័ន្ធអប់រំប្រកបដោយគុណភាពសីលធម៌ និងបរិយាបន្ន» តាមរយៈការធ្វើទំនើបកម្មកម្មវិធីអប់រំលើមុខវិជ្ជា STEM (Science, Technology. Engineering and Mathematics) និងការតម្រង់ទិសសម្រាប់ទីផ្សាការងារត្រង់ចំណុចនេះ។

លោកអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ឲ្យបន្តបំពេញភារកិច្ចរបស់ខ្លួន ស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ ព្រមទាំងបន្តណែនាំតម្រង់ទិសលើការងារដឹកនាំ គ្រប់គ្រង ការងារបច្ចេកទេស និងការងារធានាគុណភាពអប់រំ ឲ្យស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យ ត្រូវបន្តចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីសម្របខ្លួននៅក្នុងសង្គមពុទ្ធិ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈការបង្កើនកម្រិតគុណភាព ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀត។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំនិស្សិតជ័យលាភី ឲ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ និងប្រកាន់ខ្ជាប់នូវសីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់ សម្រាប់អនាគតរបស់ក្មួយៗ និងសង្គមជាតិ។

និស្សិតជ័យលាភីត្រូវខិតខំបន្តការរៀនសូត្រពេញមួយជីវិត ជាពិសេសជំនាញផ្សេងៗ និងបង្កើនកម្រិតគុណវុឌ្ឍិបន្តទៀត និងត្រូវខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើ ពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ បម្រើជាតិដោយស្មោះត្រង់ និងជាទំពាំងស្នងឫស្សី ដើម្បីបន្តវេនទៅថ្ងៃអនាគត ព្រមទាំងត្រូវមានមនសិការជាតិ បណ្ដុះគំនិតវិជ្ជមាន មិនត្រូវឆាប់ជឿតាមការអូសទាញរបស់ជនអគតិ ដែលនាំឲ្យបែកបាក់សាមគ្គីជាតិ និងឈានទៅដល់ការបំផ្លាញសុខសន្តិភាពដែលយើងកំពុងមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.