ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

នយោបាយឈ្នះឈ្នះ ធ្វើឱ្យស្រុកវាលវែង ប្រែពីសមរភូមិក្តៅប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ និងអាថ៍កំបាំង ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅក្នុងសករាជតេជោសន្តិភាព

នយោបាយឈ្នះឈ្នះ ធ្វើឱ្យស្រុកវាលវែង ប្រែពីសមរភូមិក្តៅប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ និងអាថ៍កំបាំង ក្លាយជាទីតាំងដ៏មានសក្តានុពលសម្រាប់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ នៅក្នុងសករាជតេជោសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា សម្រាប់ភូមិសាស្ត្រស្រុកវាលវែង ជាតំបន់មួយដាច់ស្រយាលពីខេត្តពោធិ៍សាត់ នៅពេលដែលប្រទេសកម្ពុជា កំពុងមានសង្គ្រាមមិននរណាម្នាក់ អាចចូលតំបន់នេះបាននោះទេ ដោយសារតែជាតំបន់គ្រប់គ្រងដោយខ្មែរក្រហម ប្រយុទ្ធគ្នាស្លាប់រស់ រវាងខ្មែរ និងខ្មែរ និងជាតំបន់អាថ៍កំបាំង តែបន្ទាប់ពីការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យស្រុកអាថ៍កំបាំងមួយនេះ បានសាយកេរ្តិ៍ឈ្មោះល្បីសោះសាយពីសក្តានុពលរបស់ខ្លួន។

លោក ខូយ រីដា បានឱ្យដឹងថា៖ «នៅពេលប្រទេសជាតិមិនទាន់ទទួលបានសុខសន្តិភាព តំបន់នេះគឺអាថ៍កំបាំង សម្រាប់ប្រជាជនទូទៅមិនអាចមកស្វែងយល់ពីភូមិសាស្ត្រនេះបាននោះទេ ហើយកន្លែងនេះក៏ជាភូមិសាស្ត្រមួយដែលធ្វើឱ្យបាត់បង់អាយុជីវិតទាំងកងទ័ព ប្រជាជន គ្រាមិនទាន់មានគោលនយោបាយឈ្នះឈ្នះ មានបញ្ហាប្រឈមរវាងភាគីខ្មែរ និងខ្មែរ ចែកគ្នាដាច់ដោយឡែក»។

លោកអភិបាលខេត្តបានរំលឹកថា កាលពីអតីតកាលប្រជាជននៅឃុំអូរសោម ប្រសិនបើចង់ធ្វដំណើរទៅវាលវែង គឺមិនមានផ្លូវធ្វើដំណើរនោះទេ ហើយក៏គ្មានយានជំនិះនោះដែរ គឺមានតែធ្វើដំណើរថ្មើរជើង ដោយចំណាយពេលជាច្រើនថ្ងៃ ទើបដល់ស្រុកវាលវែង។

លោក ខូយ រីដា បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ធ្វើឱ្យស្រុកវាលវែងទាំងមូលបានប្រែមុខ ប្រែមាត់ទាំងអស់ ដោយសារតែស្រុកវាលវែង ជាភូមិសាស្ត្រមួយអំណោយផលគ្រប់បែបយ៉ាង។ ហើយសម្រាប់ភ្ញៀវទេសដែើមកលេងកម្សាន្ត បានដាក់ឈ្មោះតំបន់នេះថា ជាកន្លែង «ព្រះ» ដែលមានភាពត្រជាក់ត្រជុំ គ្រប់រដូវ។

លោក ខូយ រីដា នៅតែបញ្ជាក់ថា ប្រសិនបើគ្មានយោបាយឈ្នះឈ្នះទេរបស់សម្តេចតេជោ ហ៊ុន សែន ទេ នៅទីតាំងនេះប្រហែលប្រជាជនជាច្រើនក៏មិនបានស្គាល់ ហើយប្រជាជន និងជនជាតិភាគតិចមួយចំនួនដែលរស់នៅទីនេះ ក៏ជួបការលំបាកដែរ គឺអត់មានអ្វីប្រាស្រ័យទាក់ទងគ្នាទេ។

«ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ស្រុកវាលវែងជាប់ព្រំដែនថៃ ប្រសិនបើគ្មានសុខសន្តិភាពទេ ព្រំប្រទល់ដីរបស់យើងនៅប៉ែកខាងលិចនេះ មិនមែននៅត្រឹមហ្នឹងនោះទេ ប្រហែលមកមុខទៀត អ៊ឹចឹងគោលនយោបាយឈ្នះឈ្នះនេះ គឺមានគុណប្រយោជន៍ មានវិសាលភាពសម្រាប់គ្រប់គ្រងដែនដី ព្រះរាជាណាចក្រកម្ពុជា បើសិនជាមិនទាន់ទទួលសុខសន្តិភាព ច្បាស់ណាស់ព្រំដែនយើងនឹងរំកិលមកមុខទៀត»។ នេះជាការបញ្ជាក់របស់បន្ថែមរបស់លោក ខូយ រីដា។

សូមស្តាប់ការលើកឡើងរបស់លោកអភិបាលខេត្តពោធិ៍សាត់៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.