ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ 

ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ 

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ មាន​រៀបចំពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្ត និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ស.អ.យ សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមជាគណ:អធិបតី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស.អ.យ. និងមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរ ស.អ.យ. ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុកនិងតំណាងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ក្រោយពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត បានរាយការណ៍ជូនដល់គណ:ធិបតី និងអង្គពិធី អំពីស្ថានភាព និងសមិទ្ធផលដែលមន្ទីរសម្រេចបាន ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង បានឡើងថ្លែងអំណរគុណឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានជំនឿជឿជាក់ ទុកចិត្ត និងបានធ្វើការប្តេជ្ញាចិត្តក្នុងការបំពេញមុខងារ និងតួនាទីភារកិច្ចដែលក្រសួងប្រគល់ជូន។

 

ក្នុងឱកាសនោះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានមានប្រសាសន៍ សម្តែងការអបអរសាទរចំពោះប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ទើបត្រូវបានប្រកាសចូលកាន់មុខតំណែង និងបានសម្តែងការកោតសសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងមានសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្ត និងអង្កការដៃគូ ក្នុងការសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរ និងគួរជាទីមោទន:កន្លងមក។

ជាទីបញ្ចប់​ ឯកឧត្ដម​ ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានបំពាក់មេដាយ និង ប័ណ សរសើរ ជូនសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត  និងមន្ត្រី  ដែលមានស្នាដៃល្អ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.