ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាលខេត្តកែប៖​ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់​ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

អភិបាលខេត្តកែប៖​ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់​ មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់​ក្នុងទូទាំងខេត្តកែប មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ថ្លែងបែបនេះខណៈលោក អ៊ុក​ ថា​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអធិបតីភាពក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមក្នុងខេត្តកែបជូនដល់ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រី​រាជការ​ យុវជន​ សិស្ស​និស្សិត​ប្រមាណជាង៤០០អង្គ/នាក់​ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤​ នៅសាលប្រជុំសាលា​ខេត្ត​កែប។

​លោកបណ្ឌិត សោម ពិសិដ្ឋ ក៏បានជំរុញដល់មន្ដ្រីរាជការ ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍនានា ដែលរាជរដ្ឋាភិបាល​បាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការពារបូរណភាពទឹកដី។

​ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលនិតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត​ ជាប្រមុខដឹកនាំជាពិសេសត្រូវផ្សព្វផ្សាយ និងពន្យល់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ នឹងត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ CLV-DTA នេះ។

លើសពីនេះ ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់អំពើឧបាយកលអាក្រក់ ដែលមានលក្ខណៈញុះញុង អុចអាល បំបែកបំបាក់ បង្កអសន្តិសុខ បំផ្លាញ់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងណែនាំកុំឲ្យប្រជាពលរដ្ឋលង់ជឿតាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបង្កើតសកម្មភាពកុបកម្ម និងចលនានានាតាមគ្រប់រូបភាព ដើម្បីបង្កើតជាបដិវត្តពណ៌ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបានបន្តថា ព្រះសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់មានកាតព្វកិច្ចការពារ និងចូលរួមចំណែកផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនដល់ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្លួនរស់នៅ និងមូលដ្ឋានដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវ។​ ដូច្នេះយើងទាំងអស់គ្នា មិនត្រូវអនុញ្ញាតឱ្យជនណា​ ក្រុមបក្ខពួកណា ដែលមានចេតនាបំផ្លាញ់នូវភាពរីកចម្រើន ការអភិវឌ្ឍ ភាពសុខដុមរមនារបស់សង្គមជាតិ និងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬបង្កើតបដិវត្តពណ៌លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាននោះឡើយ៕ដោយ វៃ សុខហេង

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.