ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

ព្រះធម្មវនវាសី ចន្ទ មុនី មើលឃើញថា បង្គោលព្រំដែនកម្ពុជា-វៀតណាម មិនមានការរំកិលនោះទេ មានតែការថែរក្សាអធិបតេយ្យរៀងៗខ្លួន, ព្រះអង្គអំពាវនាវឲ្យពលរដ្ឋជឿជាក់លើសេចក្តីពិត និងរូបរួមគ្នាឲ្យបានដើម្បីកូនចៅជំនាន់ក្រោយ

ព្រះធម្មវនវាសី ចន្ទ មុនី មើលឃើញថា បង្គោលព្រំដែនកម្ពុជា-វៀតណាម មិនមានការរំកិលនោះទេ មានតែការថែរក្សាអធិបតេយ្យរៀងៗខ្លួន, ព្រះអង្គអំពាវនាវឲ្យពលរដ្ឋជឿជាក់លើសេចក្តីពិត និងរូបរួមគ្នាឲ្យបានដើម្បីកូនចៅជំនាន់ក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ ក្នុងកាលវេលានិមន្តជួបប្រជាពុទ្ធបរិស័ទតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នាពេលប៉ុន្មានថ្ងៃនេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បានប្រមើលឃើញថា បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម មិនមានការរំកិលនោះទេ មានតែការព្យាយាមថែរក្សាអធិបតេយ្យរៀងៗខ្លួន ខណៈព្រះថេរៈក៏តែងអំពាវដល់ប្រជាបរិស័ទឱ្យខំពុះពារអភិវឌ្ឍប្រទេសជាតិ ដើម្បីបន្សល់កិត្យានុភាពបន្តទៅដល់កូនចៅជំនាន់ក្រោយឲ្យរស់នៅក្នុងម្លប់សន្តិភាព។

ជាក់ស្ដែងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តទស្សនកិច្ចតាមក្រវាត់ព្រំដែនគឺចាប់តាំងពីចំណុច X16 ក្នុងតំបន់ភូមិ សាស្ត្រកោះថ្ម ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងបាននិមន្តជួបជាមួយ ប្រជាពលរដ្ឋនៅតាមក្រវាត់ព្រំដែន ចាប់តាំងពីខេត្តត្បូងឃ្មុំរហូតមកដល់ច្រកអន្តរជាតិត្រពាំងស្រែ ដែលស្ថិតនៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី មានថេរដីកាថា ការនិមន្តទស្សនកិច្ចនេះមិនមានពាក់ព័ន្ធនឹងរឿងនយោបាយអីនោះទេ គឺដើម្បីមើលឃើញផ្ទាល់អំពីបង្គោលនៅតាមព្រំដែននីមួយៗ គឺមិនមានការរំកិល ឬក៏ការផ្លាស់ប្ដូរអីនោះទេ។

ព្រះអង្គមានថេរដីកាបន្តថា ដោយសារមួយរយៈកាលថ្មីៗកន្លងទាំងនេះ ប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ ហើយការដែលព្រះថេរៈនិមន្តមកនេះ គឺដឹងច្បាស់ និងមានអ្នកដែលគាំទ្រនិងអ្នកដែលមិនគាំទ្រ ប៉ុន្តែអ្វីដែលប្រសើរលើកតម្កើង ចំពោះព្រះថេរៈក៏មិនមែនជាសេចក្តីត្រេកអរអីទេ ហើយចំពោះការជេរប្រទេចបណ្ដាសា ឬក៏មិនពេញចិត្តក្នុងកិច្ចការងារអីក៏មិនមែនជាក្តីកង្វល់របស់ព្រះអង្គដែរ ប៉ុន្តែហេតុដែលកើតឡើងនៅថ្ងៃនេះអ្វីដែលព្រះថេរៈខ្លាចនោះ គឺខ្លាចខ្មែរនិយាយស្ដាប់គ្នាលេងបាន។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បានបញ្ជាក់ថា ការចុះមកបំពេញទស្សនកិច្ចនេះ មិនមែនតំណាងឲ្យអ្នកណាទេ ប៉ុន្តែតំណាងឲ្យភ្នែក និងត្រចៀក គឺចុះមកមើលផ្ទាល់និងស្ដាប់ផ្ទាល់ពីប្រជាពលរដ្ឋដែលរស់នៅតាមក្រវាត់ព្រំដែន
តើវាមានការបាត់បង់ដូចអ្វីដែលគេកំពុងតែមានការសង្ស័យនោះដែរឬអត់។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី មានថេរដីកាថា «ប៉ុន្តែឥឡូវនេះ នៅពេលដែលធ្វើដំណើរចេញពីព្រំប្រទល់ខេត្តត្បូងឃ្មុំ ត្រង់ចំណុចកោះថ្ម បង្គោលព្រំដែនលេខ៣១៦ រហូតមកដល់ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដែលស្ថិតនៅក្នុងស្រុកស្នួល ត្រង់ចំណុចបង្កោលព្រំដែនធំលេខ៦៩ ឃើញថាខ្សែបន្ទាត់ដែលយើងយកពីផ្កាយរណបតាមបណ្ដោយព្រំដែន តែបារាំងបានគូសវាសហើយ បោះបង្គោលមក ដែលមានស្លាកស្នាម បង្គោលចាស់គឺឃើញថាមិនមានការរំកិលអីនោះទេ គឺមានតែព្យាយាមថែរក្សាអធិបតេយ្យភាពរៀងខ្លួន»។

«យើងខំថែរក្សាអ្វីដែលជាអធិបតេយ្យរបស់យើងណាស់ តែអ្វីខ្ញុំព្រះករុណាភ័យហើយព្រួយបារម្ភ គឺបាត់ការសាមគ្គីភាព ភាពទុកចិត្តគ្នារវាងខ្មែរនិងខ្មែរ ហើយស្ដាប់គ្នាលែងបានរហូតទាញឲ្យធ្លាក់ទៅក្នុងអន្តការ ស្ថានភាពប្រទេសជាតិ ឲ្យធ្លាក់ទៅក្នុងភាពអន្តកាល ហើយចុះខ្សោយទាំងផ្នែកសេដ្ឋកិច្ច ចុះខ្សោយទាំងផ្នែកសីលធម៌»។ នេះជាព្រះថេរដីកាបន្ថែមរបស់ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី។

ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ក៏បានអំពាវនាវឲ្យពលរដ្ឋមានភាពជឿជាក់លើសេចក្តីពិត ហើយរូបរួមគ្នាឱ្យបានសាមគ្គីគ្នាធ្វើឲ្យបាន ក្នុងគ្រានៅពេលដែលគេចង់ឱ្យយើងបែកបាក់គ្នា ហើយខំពុះពាររាល់ឧបសគ្គអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចម្រើន ដើម្បីបន្សល់កិត្យានុភាពនេះបន្តទៅដល់កូនចៅជំនាន់ក្រោយឲ្យរស់នៅក្នុងម្លប់សន្តិភាព។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ ព្រះអង្គធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ច និងជួបជាមួយប្រជាពុទ្ធបរិស័ទនៅក្នុងខេត្តទាំង៤ ជាប់ព្រំដែនវៀតណាម និងឡាវ រួមមាន៖ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយបន្តនិមន្តទៅកាន់ខេត្តព្រះវិហារ មុនត្រឡប់ទៅខេត្តកំពង់ឆ្នាំងវិញ។

សម្រាប់ការនិមន្តទស្សនកិច្ចនៅតាមខេត្តទំាងនោះ គឺមានការទទួលស្វាគមន៍ និងរៀបចំទទួលយ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តទាំង៤ ព្រមទាំងមន្រ្តី និងសមត្ថកិច្ចជាច្រើននាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.