ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែនតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម

តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែនតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារព្រំដែន និងពិនិត្យបង្គោលព្រំដែនដែលបានបោះរួចតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែនរវាងព្រំព្រទល់កម្ពុជា វៀតណាមក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងឱកាសនោះលោក គិត ទ្រី បានជួបសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ២០៣ និងបានកោតសសើរ និងថ្លែងអំណរគុណ កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណភាពទឹកដី ជាពិសេសគឺតស៊ូរបស់កងកម្លាំងមិនគិតការលំបាក។

លោកតំណាងរាស្រ្តបានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវរួមសហការគ្នាសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងកិច្ចសហការជាមួយប្រទេសភូមិផងរបងជាមួយគ្នា បន្តខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ទន្ទឹមនឹងនេះលោកបានណែនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមខ្សែក្រវ៉ាត់ព្រំដែន នៅក្នុងភូមិសាស្រ្ត នៃខេត្តរតនគិរី ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។

ទាក់ទងទៅនឹងការលើកឡើងរបស់ក្រុមជ្រុលនិយម ដែលបានបំផុសព័ត៌មានញុះញង់ថា រាជរដ្ឋាភិបាលបានកាត់ខេត្តទាំង៤ទៅឲ្យប្រទេជិតខាង, លោក គិត ទ្រី បានបញ្ជាក់ថា មិនមានបាត់ដី និងបង្ខិតបង្គោលព្រំដែនកម្ពុជាទៅណានោះទេ សូមប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទស្សនាកម្សាន្តផ្ទាល់ពីការអភិវឌ្ឍនៅតំបន់នេះ។

ជាក់ស្តែងស្ថានភាពនៅខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្រ្ត នៃខេត្តរតនគិរី មិនមានបាត់ទៅណានោះទេ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានកសាងបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែនមិត្តភាព សន្តិភាព ជាមួយបណ្តាប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម បានប្រមាណ៩០%រួចមកហើយ។

លោបញ្ជាក់ថា ស្រុកអណ្តូងមាសមានព្រំប្រទល់ជាប់ស្រុកយ៉ាហឺដឺរ៉ាយខេត្តកន្ទូមប្រទេសវៀតណាម។ ស្រុកអណ្តូងមាស បច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏សូមឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមទស្សនាកំសាន្តនៅទឹកដីមួយនេះ ជាពិសេស ពិនិត្យតាមខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី ហើយកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាការកាត់ទឹកដី ឲ្យភាគីណាមួយ គឺមិនពិតនោះទេ។

លោកបានអំពាវនាវសាធារណជនទាំងអស់ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែការពារ ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស មិនឲ្យក្រុមឧទ្ទាមជ្រុល និយមណាមួយមកបំផ្លិចបំផ្លាញដល់សន្តិភាពបានជាដាច់ខាត។

នាឱកាសនោះដែរ លោក គិត ទ្រី បាននាំយកគ្រឿងឧបភោកបរិភោគជូនវរនគរបាល និងវរយោធាដែលឈរជើងការពារព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ក្នុងមួយវរៈទទួលបាន មី១០កេស,ត្រីខ ១កេស ,ទឹកសុីអុីវ៥យួរ ,ទឹកត្រី៥ យួរ ,ទឹកសុទ្ធ១០យួរ និងអង្ករ១០បេ តូច៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.