ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ

អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកតំណាងរាស្ត្រ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រធានមន្ទីរ អង្គភាព អភិបាល ក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់នៅនិងអាស្រ័យផល នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុវជន ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនខាងលើនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើការសួរសុខទុក្ខពីសម្ដេចអធិបតីនាយករដ្ឋមន្ត្រី ក្នុងមនោសញ្ចេតនានឹករលឹក និងគោរពស្រឡាញ់ដ៏ជ្រាលជ្រៅយ៉ាងក្រៃលែងមកដល់បងប្អូ នប្រជាពលរដ្ឋនិងបងប្អូនអតីតយុទ្ធជនរបស់យើងផងដែរ។

លោកអភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនទាំងអស់ឲ្យបានជ្រាបនូវព័ត៌មានខ្លះៗដែលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានការបំផុសបំផុល និងញុះញង់ពីក្រុមជ្រុលនិយមមួយក្តាប់តូច ដែលពួកគេបានជំទាស់ទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅតំបន់ភូមិភាគឥសាន្ត ពួកគេមិនត្រឹមតែជំទាស់ទៅនឹងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានញុះញង់ឲ្យពលរដ្ឋចូលរួមផ្ដួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់របស់យើងទៀតផង។

តែដោយប្រជាពលរដ្ឋរបស់យើងមានការយល់ដឹង និងមានជំនឿយ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាល ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ដែលសម្ដេចបានលះបង់អាយុជីវិតនិងសាច់ស្រស់ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិពីបនប្រល័ យពូជសាសន៍ ប៉ុល ពត និងបានកសាងនូវសុខសន្តិភាព ព្រមទាំងបានធ្វើការអភិវឌ្ឍប្រទេសជាតិនៅគ្រប់វិស័យតាំងពីបាតដៃទទេរហូតប្រទេសជាតិរបស់យើងមានភាពសម្បូរសប្បាយ មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារប្រកបដោយភាពសុខដុមរមនា រហូតបច្ចុប្បន្ន។ហេតុនេះមិនមានពលរដ្ឋណាម្នាក់ស្ដាប់តាមការបំផុសបំផុល និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចទាំងនោះ ទើបធ្វើឱ្យផែនការរបស់ពួកគេត្រូវបានបរាជ័យ។

ក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ប្ដេជ្ញាយ៉ាងមុតមាំ ដោយនៅតែខិតខំបន្តថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យ បានជាដាច់ខាត ដើម្បីប្រជាពលរដ្ឋបន្តរស់នៅក្នុងសុខសន្តិភាព និងភាពសម្បូរសប្បាយ ជារៀងរហូត និងមិនបណ្ដែតបណ្ដោយឲ្យជនណាម្នាក់មកបំផ្លិចបំផ្លាញនូវសុខសន្តិភាពនិងការអភិវឌ្ឍរបស់រាជរដ្ឋា ភិបាលបានឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.