ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច

រដ្ឋបាលខេត្តកែប និងគណៈមេធាវី បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

រដ្ឋបាលខេត្តកែប និងគណៈមេធាវី បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ រដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ រដ្ឋបាលខេត្តកែប សហការជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណី​ នៃ «គម្រោងមេធាវីដល់មូលដ្ឋាន​» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត។

នាឱកាសនោះ​ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងអំណរគុណ ដល់ប្រតិភូគណ:មេធាវី ដែលដឹកនាំដោយ លោក លី ច័ន្ទតុលា ដែលបានរៀបចំធ្វើការផ្សព្វផ្សាយ ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ​ «គម្រោងមេធាវីដល់មូលដ្ឋាន»។

លោកបានបន្តថា វគ្គបណ្តុះបណ្តាល ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តី ដែលជាអ្នកអនុវត្តច្បាប់ក្នុងមូលដ្ឋាន នៃខេត្តកែប​នេះផ្ទាល់។ ជាពិសេសនោះ គឺការផ្សព្វផ្សាយអំពីសេវាមេធាវី ការការពារក្តីជូនជនក្រីក្រ ដោយមិនគិតកម្រៃ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានសំណូមពរឲ្យសមាជិក​ សមាជិកាដែលចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាចំណេះដឹងថ្មី ក្នុងការយកទៅអនុវត្ត នៅក្នុងកិច្ចការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានជម្រាបជូនអំពីគោលបំណង ចំនួន៤ចំណុចសំខាន់ៗ រួមមាន៖

*ទី១៖ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
*ទី២៖ ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
*ទី៣៖ ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
*ទី៤៖ បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។

លោក លី ច័ន្ទតុលា បានបន្តទៀតថា ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំនៅក្នុងកម្រិត ខេត្ត​ ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអាជ្ញាធរ ឃុំ​ សង្កាត់ ឲ្យបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ដែលជាការជម្រុញដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសការចូលរួមចំណែកក្នុងការអនុវត្តគាំទ្រ យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកប្រធានគណៈមេធាវី សង្ឃឹមយ៉ាងម៉ុតមាំថា ឆ្លងកាត់វគ្គបណ្តុះបណ្តាល ស្តីពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋាន ក្នុងវិស័យព្រហ្មទណ្ឌ​ និងរដ្ឋប្បវេណីនេះរួច លោក លោកស្រី នឹងទទួលបាននូវធាតុចូលថ្មីបន្ថែមទៀត សម្រាប់បម្រើការងារ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.