ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

យុវជនម្នាក់នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហេតុតែចង់បានឲ្យគេចាប់អារម្មណ៍ Share និងចុចបេះដូង ដើម្បីលក់ស្បែកជើងដាច់ ក៏បង្ហោះខ្លឹមសារតាម TikTok ក្នុងន័យញុះញង់ឲ្យកៀរគរកម្លាំងចូលរួមធ្វើបាតុកម្ម, ពេលនេះដឹងកំហុសចេញវីដេអូសុំទោស

យុវជនម្នាក់នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ហេតុតែចង់បានឲ្យគេចាប់អារម្មណ៍ Share និងចុចបេះដូង ដើម្បីលក់ស្បែកជើងដាច់ ក៏បង្ហោះខ្លឹមសារតាម TikTok ក្នុងន័យញុះញង់ឲ្យកៀរគរកម្លាំងចូលរួមធ្វើបាតុកម្ម, ពេលនេះដឹងកំហុសចេញវីដេអូសុំទោស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ ក្រោយបង្ហោះសារតាម TikTok ឱ្យពលរដ្ឋទៅចូលរួមធ្វើបាតុកម្ម យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោមប្រតិបត្តិការរបស់នគរបាលខេត្តឧត្តរមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលក្រុងសំរោង ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

យុវជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈិន ឡុង អាយុ២៤ឆ្នាំ រស់នៅ ភូមិឈូក សង្គាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ការឈានដល់ការឃាត់ខ្លួនយុវជនរូបនេះ គឺអនុវត្តតាមបញ្ជារបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត កម្លាំងផែនការងារសន្តិសុខ បានសហការជាមួយ លោកអភិបាលក្រុងសំរោង និងកម្លាំងអធិការនគរបាលក្រុង ដោយមានការសម្របសម្រួលពីលោក ម៉ៅ គឹមហួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្ដរមានជ័យ បានកំណត់មុខសញ្ញា ចុះស្រាវជ្រាវឃាត់ខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បញ្ជូនមកផែនការងារសន្តិសុខនៃស្នងការខេត្តឧត្ដរមានជ័យ។

បើតាមមន្ត្រីនគរបាលខេត្តឧត្តរមានជ័យម្នាក់និយាយថា យុវជនរូបនេះបានបង្ហោះតាមបណ្តាញសង្គម TikTok នៅថ្ងៃទី១៧ បំផុសឱ្យពលរដ្ឋទៅចូលរួមធ្វើបាតុកម្ម លុះថ្ងៃទី១៨ សីហា ២០២៤ ក្រោយពិនិត្យតាមបណ្ដាញសង្គមឃើញមានការបង្ហោះ វីដេអូតាមបណ្ដាញសង្គម TikTok ដែលមានខ្លឹមសារគាំទ្រដល់ការគៀងគរកម្លាំងចូលរួមធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ សីហា ២០២៤ ដើម្បីផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះបានឆ្លើយសារភាពថា វីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គម TikTok ដែលមានឈ្មោះ Page L2 Store គឺពិតជារូប និងសំឡេងរបស់គាត់ដែលបានធ្វើជាវីដេអូបង្ហោះពិតមែន ហើយការបង្ហោះនេះ ក៏គ្មានបំណងអ្វីធ្វើឱ្យប៉ះពាល់សង្គមដែរ ខ្លួនគ្រាន់តែចង់បាន Like ចង់បាន Share និងឱ្យការលក់ដូរតាមអនឡាញរប់ខ្លួនទទួលបានការចាប់អារម្មណ៍ ដើម្បីឱ្យមានអ្នកទិញច្រើន ហើយខ្លួនក៏មិនមានការពាក់ព័ន្ធនឹងក្រុមប្រឆាំងដែរ ក្រោយស្តាប់ការការសារភាពពីទោសកំហុសរបស់យុវជនរូបនេះ សមត្ថកិច្ចបានអប់រំ ណែនាំ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.