ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

លោក កែវ រតនៈ៖ ខេត្តពោធិ៍សាត់ កំពុងទាក់ទាញប្រភេទឧស្សាហកម្មធំៗ លើការដំឡើងរថយន្តអគ្គិសនី រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិក

លោក កែវ រតនៈ៖ ខេត្តពោធិ៍សាត់ កំពុងទាក់ទាញប្រភេទឧស្សាហកម្មធំៗ លើការដំឡើងរថយន្តអគ្គិសនី រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងថា លក្ខណៈពិសេសដោយឡែករបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តកពោធិ៍សាត់ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដោយប្រើចំណេះវិជ្ជា។ ជាក់ស្តែងក្រុមហ៊ុនហ្វូត ជាក្រុមហ៊ុនយក្សមួយរបស់សហរដ្ឋអាមេរិក បានបើករោងចក្រដំឡើងរថយន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ព្រមទាំងទាក់ទាញគម្រោងវិនិយោគជាច្រើន និងផ្ដល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងខេត្ត។

នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៃដំណើរទស្សនកិច្ចដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា, លោក កែវ រតនៈ បានឱ្យដឹងថា៖ «ឧស្សាហកម្មរថយន្តនេះ ជាឧស្សាហកម្មប្រភេទថ្មីមួយដែរ យើងទាក់ទាញមកបាន ប៉ុន្មានឆ្នាំមុន ហើយយើងបន្តទាក់ទាញផលិតខ្សែកាប អគ្គិសនី កំពុងផលិតរាល់ថ្ងៃ ហើយការទិញខ្សែភ្លើង ខ្សែកាប គឺចេញពីរោងចក្រនៅតំបន់ឧស្សាហកម្មពិសេសនេះ»។

បើតាមលោក កែវ រតនៈ បានបញ្ជាក់ថា ប្រភេទឧស្សាហកម្មថ្មី ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះរួមមាន៖ ប្រភេទក្រុមហ៊ុនដំឡើងរថយន្ត រោងចក្រផលិតខ្សែកាបអគ្គិសនី និងរោងចក្រអេឡិចត្រូនិកជាដើម។

ដោយឡែកននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ក៏ជាទឹកដីខេត្តពោធិ៍សាត់ គឺទទួលបានការវិនិយោគដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញ ដើរដោយថាមពលអគ្គិសនី របស់ក្រុមហ៊ុន ZO MOTORS CO.,LTD ដែលជាក្រុមរួមរបស់ជប៉ុន និងចិន ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានបើកការដ្ឋានជាផ្លូវការលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។

លោក កែវ រតនៈ បានលើកឡើងថា ដោយសារតែឃើញកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកមន្ត្រី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមយក្សរបស់ជប៉ុន គឺក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដែលជាក្រុមហ៊ុនដំឡើងគ្រឿងបង្គំអេឡិចត្រូនិកដ៏ធំមួយនៅកម្ពុជា រយៈពេលប្រមាណជា ១១ឆ្នាំមកហើយ ពង្រីកទីតាំងរោងចក្រទី២ របស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ផងដែរ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា បើទោះបីជាទីតាំងខេត្តពោធិ៍សាត់ មានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញក៏ពិតមែន ប៉ុន្តែ ពោធិ៍សាត់ ជាទីតាំងប្រកបដោយការទាក់ទាញ ប្រជាពលរដ្ឋទាំងអស់បានឱបសន្តិភាពជាគោល ប្រជាពលរដ្ឋលើសលប់បានបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះ តាមរយៈសន្តិភាពនេះហើយបានអន្ទងចិត្តក្រុមហ៊ុនវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.