ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ

សាច់ជ្រូកបង្កកខូចគុណភាព ជាង១តោន ត្រូវបានមន្រ្តីជំនាញឃាត់បាន និងដុតបំផ្លាញចោល នៅខេត្តពោធិ៍សាត់ 

សាច់ជ្រូកបង្កកខូចគុណភាព ជាង១តោន ត្រូវបានមន្រ្តីជំនាញឃាត់បាន និងដុតបំផ្លាញចោល នៅខេត្តពោធិ៍សាត់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយបសុពេទ្យខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកផលិតផលសាច់ជ្រូកបង្កក ខូចគុណភាព សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។

ប្រតិបត្តិការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីតាំងដីស្រែមួយកន្លែង ក្បែរវត្តបឹងគល់ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានបំពេញនីតិវិធី និងបង់ផាកពិន័យ ចំពោះបុគ្គលជាអ្នកដឹកជញ្ជូននោះរួចរាល់។

បើតាម លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា សាច់ជ្រូកបង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកក្រគរ ធ្វើការឃាត់បាន នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

លោកស្នងការរងបន្តថា សាច់ជ្រូកបង្កកនោះ ដឹកតាមរថយន្ត ម៉ាក Hyundai starex ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BF-8156 បើកបរដោយឈ្មោះ អ៊ុយ ច័ន្ទរ៉ា (អ្នករត់តាក់ស៊ី) ក្នុងទិសដៅពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ ដោយពុំមានឯកសារបញ្ជាក់ច្បាស់លាស់។ លោកស្នងការរង បានបន្ថែមថា ក្រោយឃាត់បាន កម្លាំងរបស់លោក បានប្រគល់កិច្ចការងារ ដល់មន្ត្រីជំនាញការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភពពីលោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ក្រោយទទួលកិច្ចការពីកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីរបស់លោក បានបំពេញនីតិវិធី និងបានយកសាច់ជ្រូកបង្កកខូចគុណភាព ទៅបំផ្លាញចោល សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម​ ក្នុង​នោះ​រួមមាន៖
១-ឆ្អឹង​ជំនី​ជ្រូក​ ចំនួន២៧៤​គីឡូក្រាម​
២-ក្រលៀន​ជ្រូក ​ចំនួន​៦០​គីឡូ​ក្រាម​
៣-ជើង​ជ្រូក​ ចំនួន​៧២​គីឡូ​ក្រាម​
៤-ក្រពះ​ជ្រូក ​ចំនួន៤៤៤​គីឡូ​ក្រាម​
៥-អណ្ដាត​ជ្រូក​ ចំនួន​១២៤​គីឡូ​ក្រាម​
៦-ពោះ​-ច្រមុះ​ជ្រូក ​ចំនួន​៦២​គីឡូ​ក្រាម​
៧-បេះដូង​ និងខួរជ្រូក​ ចំនួន​៧៦​គីឡូ​ក្រាម​
៨-ត្រចៀក​-ក្រពះ​ជ្រូក​ ចំនួន​៦៨​គីឡូ​ក្រាម​
៩-បេះដូង​ជ្រូក​ចំនួន​ ៦៩​គីឡូ​ក្រាម​
១០-ក្រចក​ជ្រូក​ចំនួន​ ៦៦​គីឡូ​ក្រាម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.