ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

តុលាការខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសម្នាក់ក្រោយចាប់ខ្លួនពាក់ព័ន្ធការបង្ហោះសារ កៀរគរឲ្យពលរដ្ឋចូលរួមប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាល

តុលាការខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបុរសម្នាក់ក្រោយចាប់ខ្លួនពាក់ព័ន្ធការបង្ហោះសារ កៀរគរឲ្យពលរដ្ឋចូលរួមប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការបង្ហោះសារកៀរគរឲ្យប្រជាពលរដ្ឋ ចូលរួមប្រឆាំងផ្ដួលរំលំរាំជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

សូមជម្រាបថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតគណនី ហ្វេសប៊ុក (Facebook) ឈ្មោះ Bun Thoeun ដែលប្រើប្រាស់ដោយជនសង្ស័យ ឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើការបង្ហោះចែករំលែកពត៌មានដោយភ្ជាប់ជាមួយខ្លឹមសារ ក្នុងន័យបំផុសបំផុល កៀរគរឲ្យមហាជនចូលរួមប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្រោយមកសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ ស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទដៃម៉ាក Iphone 11 pro max ពណ៌មាស ចំនួន០១ គ្រឿង។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីទទួលបានសំណុំរឿង ពិនិត្យភស្តុតាងដែលដកហូត និងធ្វើការសាកសួរចម្លើយជនសង្ស័យតាម នីតិវិធីរួច តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យខាងលើ ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរលេខ៖ ២៦៧៣ អ.ក/២៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.