កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប ប្រជុំជួរត្រួតពិនិត្យ បែងចែកកម្លាំងចេញល្បាតបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុង
ខេត្តកែប៖ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ អនុវត្តតាមផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កងកម្លាំងនគរបាលខេត្ត ក្រុង ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សង្កាត់ ដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំង និងបែងចែកកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្តាប់សភាពការណ៍ការកៀរគរប្រមូលផ្ដុំបង្កចលាចល ធ្វើបាតុកម្ម កុបកម្ម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយក្រុមចលនាជ្រុលនិយមមួយចំនួនតូច។
សូមជម្រាបថា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំផ្សព្វផ្សាយការងាររក្សាសន្តិសុខ និងត្រួតពិនិត្យកម្លាំង ត្រួតពិនិត្យឧបករណ៍ ,មធ្យោបាយត្រៀមសង្គ្រោះ និងជួយអន្តរាគមន៍ ដើម្បីម្ចាស់ការទ្រោលសភាពការណ៍បទល្មើសបានទាន់ពេល ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនគរបាលខេត្ត ចំនួន២៥៥នាក់ អញ្ជើញចូលរួម នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកែប៕





