ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

លោករដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំក្រុមការងារ ចុះពិនិត្យតាមមណ្ឌលសុខភាពចំនួន២ និងមន្ទីរពេទ្យខេត្តបៃលិន

លោករដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំក្រុមការងារ ចុះពិនិត្យតាមមណ្ឌលសុខភាពចំនួន២ និងមន្ទីរពេទ្យខេត្តបៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បៃលិន)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំក្រុមការងារជំនាញសុខាភិបាល អញ្ជើញចុះពិនិត្យសេវាថែទាំ និងព្យាបាល នៅមណ្ឌលសុខភាពភ្នំស្ពង់ មណ្ឌលសុខភាពអូរច្រា និងមន្ទីរពេទ្យខេត្តបៃលិន។

ការអញ្ជើញចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលខេត្តបៃលិននេះ គឺជាថ្ងៃទី៤ ឬថ្ងៃចុងក្រោយនៃបេសកកម្មចុះតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តចំនួន ៤ រួមមានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្តបៃលិន។

បេសកកម្មចុះមកស្វែងយល់ដោយផ្ទាល់ពីការអនុវត្ដការងាររបស់មន្ដ្រីក្រោមឱវាទ នៅតាមមូលដ្ឋានសុខាភិបាលទាំង ៤នេះ ជាខេត្ដចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលបានចាប់ផ្ដើមកាលពីដើមអាណត្ដិទី៧ នៃរដ្ឋសភា។

ក្នុងឱកាសចុះមកពិនិត្យតាមមូលដ្ឋានសុខាភិបាលក្នុងខេត្តបៃលិន លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺ ដែលមកទទួលសេវាពិនិត្យ និងព្យាបាលនៅមូលដ្ឋានសុខាភិបាលខេត្តបៃលិន។ជាពិសេស បានណែនាំឲ្យស្ត្រីទើបសម្រាលកូន បំបៅកូនដោយទឹកដោះ ដើម្បីឲ្យកូន និងម្តាយមានសុខភាពល្អ។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្តីបុគ្គលិក ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការពិនិត្យព្យាបាលជូនអ្នកជំងឺ។ ជាពិសេសទៅលើការថែទាំទុកដាក់សម្ភារៈ និងសោភ័ណភាពនៅក្នុងមន្ទីរពេទ្យឱ្យបានល្អម៉តចត់ និងមានអនាម័យជានិច្ច ដើម្បីឱ្យការផ្ដល់សេវាសុខាភិបាលមួយនេះ កាន់តែជាទីទុកចិត្ដរបស់ជូនប្រជាពលរដ្ឋ។

ខណៈអញ្ជើញចុះពិនិត្យមូលដ្ឋានសុខាភិបាលខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើឱ្យមន្ទីរពេទ្យបង្កើនការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស ការថែទាំ និងពិនិត្យព្យាបាលអ្នកជំងឺឲ្យបានកាន់តែប្រសើរបន្ថែមទៀត។

បន្ទាប់ពីចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពក្នុងមូលដ្ឋានសុខាភិបាលនៃខេត្តបៃលិន លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្តអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៅមន្ទីរសុខាភិបាលរដ្ឋបាលខេត្តបៃលិន ដែលមានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ គណៈអភិបាលខេត្តបៃលិនផងដែរ។

ក្នុងឱកាសសំណេះសំណាលនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏នៅតែមិនភ្លេចទេនូវការលើកទឹកចិត្ដដល់មន្ដ្រីបុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោកសាស្ដ្រាចារ្យ បានផ្ដល់ជាអនុសាសន៍គន្លឹះបន្ថែម ដើម្បីយកទៅកែលម្អចំណុចដែលខ្វះខាត និងបំពេញបន្ថែមនូវចំណុចល្អ ឱ្យបានកាន់តែល្អបន្ថែមទៀត ចំនួន ៥ចំណុច ក្នុងភាពជាអ្នកដឹកនាំ៖

១៖ ដឹកនាំ ត្រូវចេញពីការស្រលាញ់ដោយពិតប្រាកដ ដោយបេះដូង ២៖ ដឹកនាំ ត្រូវឈរលើគំនិតប្រាជ្ញា បែបគតិបណ្ឌិត (គិតល្អ គិតត្រូវ សំដៅប្រយោជន៍រួមទាំងអស់គ្នា) ៣៖ ដឹកនាំ គឺត្រូវការធ្វើដោយផ្ទាល់ បង្ហាញដោយផ្ទាល់ ធ្វើជាគំរូ ៤៖ ដឹកនាំ គឺសំដៅលើកិច្ចការដែលត្រូវធ្វើអោយបានល្អបំផុត រហូតធ្វើបានបានជាទម្លាប់ និងបង្កើតជាប្រពៃណីល្អយូរអង្វែង ៥៖ ដឹកនាំ ត្រូវមានសុខភាពបរិបូរណ៍ ផ្តើមពីខ្លួនម្នាក់ៗ។

បន្ថែមពីលើនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងសំណូមពរឲ្យចេះស្រលាញ់ សាមគ្គីភាពគ្នា ដើម្បីជាប្រយោជន៍រួមធានាការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.