នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៥ ត្រៀមកម្លាំងក្នុងកម្រិតខ្ពស់ ២៤ម៉ោងលើ២៤ម៉ោង
______
ឧត្តមសេនីយ៍ត្រី អូន សុខសិលា នាយសេនាធិការរង យោធភូមិភាគទី៥ បានអញ្ជើញត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ត្រូវត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់តាមជំនាញ ២៤ម៉ោងលើ២៤ម៉ោង ដោយមានការត្រួតពិនិត្យជាប្រចាំពីសំណាក់ប្រចាំការ និងប្រចាំបញ្ជារបស់អង្គភាព ដោយសភាពការណ៍ប៉ុន្មានថ្ងៃនេះមានការបង្កឡើងដោយក្រុមក្បត់ជាតិជ្រុលនិយមមួយក្ដាប់តូច មានចេតនាធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ឧត្តមសេនីយ៍ត្រី អូន សុខសិលា បានបន្តថាក្នុងនាមជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដូច្នេះត្រូវការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការពារសន្តិភាពនៅកម្ពុជា ឱ្យខាងតែបាន ទោះបីត្រូវលះបង់អាយុជីវិតក៏ដោយ និងកម្ទេចឱ្យអស់នូវរឧបាយកល ដ៏ឆ្កួតលីលារបស់ក្រុមក្បត់ជាតិ ដែលមានគំនិតផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់៕







