លោកវរសេនីយ៍ត្រី រាជ ថាវរ: មេបញ្ជាការ កងអនុសេនាធំដឹកជញ្ជូន យោធភូមិភាគទី៥ បានធ្វើការអប់រំផ្សព្វផ្សាយ នូវសភាពការណ៍ថ្មីៗ កម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ រងចាំបទបញ្ជា កម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើង
ព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី រាជ ថាវរ: មេបញ្ជាការ កងអនុសេនាធំដឹកជញ្ជូន យោធភូមិភាគទី៥ បានធ្វើការអប់រំផ្សព្វផ្សាយ នូវសភាពការណ៍ថ្មីៗ។ លោកមេបញ្ជាការ បានបញ្ជាក់ថា តួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ រងចាំបទបញ្ជា ពីថ្នាក់លើដើម្បីដោះស្រាយរាល់យថាហេតុដែលកើតមានឡើង ២៤ម៉ោងលើ២៤ម៉ោង ឱ្យបានទាន់ពេលវេលា។ មេបញ្ជាការ បានបញ្ជាក់បន្ថែមទៀតអំពីការអនុវត្តន៍នូវកម្មវិធី និងគម្រោងក្រោមក្របខណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសង្គមសម្រាប់ប្រជាជនយើង ពិសេសប្រជាជនដែលរស់នៅខេត្តជាប់ព្រំដែននៃប្រទេសទាំងបី។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕




