ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសប្រឡងជ្រើសរើសបេក្ខជនជាសិស្ស និស្សិត មន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្រសួងសម្រាប់ឆ្នាំ២០១៨ ចំនួន ៥០កន្លែង។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យ ដឹងថានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យសុំចុះឈ្មោះប្រលងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន និងតាមមន្ទីរសាធារណការរាជធានី-ខេត្ត ចាប់ពីថ្ងៃ៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១១ ៩៥ ៨៣ ១១/០១២ ៨៩ ៣០ ៥៧ ឬនៅមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងស្រុង៖






