ដោយជាវេទយិត្តភាពរបស់សម្តេចដែលលោកឆាប់ចាប់បាន នឹងវិភាគបានភ្លាមៗ ហើយឆ្លើយតបបានភ្លែតៗ នូវអ្វីដែលកើតមានឡើងចំពោះមុខឬតាមការស្តាប់ឮ នេះបានសមជាមេដឹកនាំរហ័សរហួននឹងមានសមត្ថភាព ។
សម្ដេចតេជោ ហ៊ុនសែន បិតាសន្តិភាព ( Hun Sen ) បានផ្តល់ថវិកាមួយចំនួនសម្រាប់ទិញទូរសព្ទ័ស្មាត ហ្វូន មួយដើម្បីប្អូនស្រីបានប្រើប្រាស់និងថតរូបបានស្អាតដូចគេ ។
នាងយំហ៊ូតែម្តង រំភើបពេក និយាយមិនចេញ គិតតែពីយំ ព្រោះគោលបំណងគ្រាន់តែមកសុំថតជាមួយសម្តេចមួយប៉ុស្តិ តែប៉ុណ្ណោះ គ្មានចេតនាសុំ រឺចង់បានផលប្រយោជន៍អីទេ នេះជាសំណាងមួយមិនខុសពីភ្លើងកំពង់ឆេះផ្ទះ ស្រាប់តែទេវតា ប្រទានភ្លៀងមួយមេធំមក រលត់ភ្លើងអស់នោះទេ ។
ព្រហ្មវិហារធម៌ គុណធម៌ ពីធម្មជាតិ របស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុនសែន ដែលកើតចេញពីត្រកូលកសិករ ពិតប្រាកដ គឺជាភាពរឹងមាំក្នុងការដឹកនាំ ប្រទេសដ៏កំសត់ មួយនេះ រស់ក្រោមម្លប់សន្តិភាព ទៅកាន់ការអភិវឌ្ឍដ៏អស្ចារ្យ ៕






