ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រី នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរាជរដ្ឋាភិបាល ស្តីពី «ការពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ។
កម្មវិធីនឹងធ្វើឡើងរយៈពេល៣ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប អគារថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធិសាសនបណ្ឌិត្យ។
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖



