ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

​អភិបាល​ខេត្ត​កំពត​ថា កំពត​នឹង​ក្លាយ​ជា​ខេត្ត​ទាក់ទាញ​ទេសចរ​ច្រើនជាងគេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​បាន​លើកឡើង​ថា ខេត្ត​កំពត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នឹង​ក្លាយ​ជា​ខេត្ត​ទេសចរណ៍ ដែល​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើនជាងគេ ក្នុង​ចំណោម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ និង​បណ្តា​ខេត្ត​ទាំងអស់​របស់​កម្ពុជា​យើង​។

​លោក​អភិបាល​ខេត្ត​កំពត​មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ប្រគល់ កុំព្យូទ័រ​យួរដៃ (Labtop) ៥៤​គ្រឿង ជូន​ដល់​សមាជិក​សមាជិកា គណៈកម្មការ​វាយតម្លៃ អង្គភាព​ផ្តល់​សេវាសាធារណៈ ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ស្ថាន​ប័ន គោលដៅ​នៃ​ការវាយតម្លៃ និង​ទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គម្រូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០១៨ ។

​ជាមួយគ្នានេះ លោក​ក៏​បាន​លើក​ពី​មូលហេតុ​ដែល​អាច​ធ្វើឲ្យ​ខេត្ត​កំពត​មាន​ភ្ញៀវ​ច្រើនជាងគេ​ថា កំពត​មាន​កន្លែង​ដើរ​លេង​ច្រើន សម្បូរបែប មាន​កំពង់ផែ​ទេសចរណ៍​អន្តជាតិ  ឆ្នេរ​កម្សាន្ត   កំពត​នៅ​ជិត​ទីក្រុង អ្នក​មក​លេង​អាច​សម្រាក ឬ​ត្រឡប់​ទៅវិញ  ហើយ​ផ្លូវថ្នល់​នឹង​ងាយស្រួល​ធ្វើដំណើរ និង​មាន​សោភ័ណភាព​ស្អាត និង​ចំណុច​ល្អ​ជាច្រើន​ទៀត​។​

​លោក​អភិបាលខេត្ត បញ្ជាក់ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យបាន​ច្រើន ក្នុង​ជំហាន​ដំបូង​នេះ លោក​និង​ដាំ​បង្គោល​ដាក់​អំពូល​ភ្លើង​នៅក្នុង​បណ្តា​ស្រុក​ទាំង​៧​របស់​ខេត្ត​ចម្ងាយ​១​គី​ឡូ ហើយ​រាល់​ផ្លូវលំ​ឡើងទៅ​ផ្លូវជាតិ ត្រូវ​ចាក់​បេតុង​ចម្ងាយ​មួយរយ​ម៉ែត្រ​គ្រប់​ផ្លូវ ដើម្បី​រក្សា​សោភ័ណភាព​ផ្លូវជាតិ និង​ក្រុង​កុំឲ្យ​មាន​ធូរ​លីដី ហើយ​នឹង​ធ្វើ​ជា​បន្តបន្ទាប់​បន្តិច​ម្តងៗ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក ជាវ តា​យ បាន​សំណូមពរ​យ៉ាងទទូច ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ទាំងអស់ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​ឲ្យ​ប្រែមុខ​ប្រែ​មាត់បាន​ឆាប់រហ័ស ពិសេស ត្រូវ​ចូលរួម​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ការរក្សា​ឲ្យបាន​នូវ​បរិស្ថាន​អនាម័យ​ស្អាត ទាំង​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ  ស្រុក ក្រុង រហូត​ដល់​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ព្រោះ​បុគ្គល​ម្នាក់​មិន​អាច​ធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​នោះ​ទេ​៕
​សេង ណា​រិទ្ធ​

 

r180830c3 r180830c6 r180830c5 r180830c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.