ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ខូចខាតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ខូចខាតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ខូចខាតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

នៅខេត្តព្រះវិហារ ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង៖

* ផ្ទៃដីប៉ះពាល់ចំនួន២,៩៧១ហិកតា
* ខូចខាតទាំងស្រុងចំនួន៣៦៥ហិកតា។ ក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តព្រះវិហារ មានឃុំពុទ្រា ស្រុកជ័យសែន ប៉ះពាល់ច្រើនជាងគេ។

នៅខេត្តស្ទឹងត្រែង ផលប៉ះពាល់និងខូចខាតលើដំណាំស្រូវដោយជំនន់ទឹកភ្លៀង៖
* ផ្ទៃដីប៉ះពាល់ចំនួន៥៩៦ហិកតា
* ខូចខាតទាំងស្រុងចំនួន៩៧ហិកតា។ ក្នុងចំណោមស្រុកដែលប៉ះពាល់ក្នុងខេត្តស្ទឹងត្រែង មានឃុំឫស្សីស្រែ និងឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត (ធារាបវ៌្វត ឬធារាបព៌ត) ប៉ះពាល់ច្រើនជាងគេ។

ក្នុងពេលចុះពិនិត្យនេះដែរ លោកទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្តោកស្តាយចំពោះការប៉ះពាល់និងខូចខាតនេះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យឆ្នាំនេះទឹកមានទំហំធំ និងឡើងមុនពេលវេលា។

ជាមួយនេះ លោកទេសរដ្ឋមន្រ្តីក៏បានណែនាំដល់អាជ្ញាធរ និងជំនាញ ពិសេសខាងកសិកម្មយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៅពេលខាងមុខ និងពិនិត្យលទ្ធភាពផ្លាស់ប្តូរប្រភេទដំណាំនៅតំបន់ដែលមិនអាចធ្វើស្រូវបាន។

បន្ថែមពីនេះ អាជ្ញាធរឃុំ ស្រុក ត្រូវលៃលកថវិកាប្រចាំឆ្នាំសម្រាប់ការឆ្លើយតប និងការជួសជុលស្តារឡើងវិញក្នុងមូលដ្ឋាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.