ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ចាក់សំរាមចេញពីធុងឲ្យហូរតាមទឹកភ្លៀង! បុរសសន្តិសុខម្នាក់នៅហាង NHAM24 ត្រូវអាជ្ញាធរខណ្ឌដូនពេញហៅទៅណែនាំ និងផាកពិន័យ៤០ម៉ឺនរៀល

ចាក់សំរាមចេញពីធុងឲ្យហូរតាមទឹកភ្លៀង! បុរសសន្តិសុខម្នាក់នៅហាង NHAM24 ត្រូវអាជ្ញាធរខណ្ឌដូនពេញហៅទៅណែនាំ និងផាកពិន័យ៤០ម៉ឺនរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ បុរសជាសន្តិសុខនៅក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ NHAM24 ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅទៅណែនាំ និងរងការផាកពិន័យចំនួន៤០ម៉ឺនរៀល នាព្រឹកថ្ងៃទី៩ ​ខែសីហា ឆ្នាំ២០២៤ ព្រោះតែបោះសំរាមចោលនៅទីសាធារណៈត្រង់មុខហាងដែលខ្លួនយាម ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

វីដេអូនៅលើបណ្ដាញសង្គមហ្វេស គេឃើញបុរសរូបនេះមានឈ្មោះ សុក វ៉ាន់ អាយុ៥៩ឆ្នាំ បានចាក់សំរាមចេញពីធុងសំរាមនៅមុខការិយាល័យ Nham 24 ទាំងដែលកំពុងភ្លៀង ដើម្បីឲ្យហូរទឹកភ្លៀង។

អាជ្ញាធរខណ្ឌដូនពេញ បានអប់រំណែនាំដល់បុរសរូបនេះ ឱ្យបញ្ឈប់ការបោះចោលសំរាមនៅទីសាធារណៈ ព្រមទាំងត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន អាចធ្វើឱ្យសំរាមរាយប៉ាយពាស វាលពាសកាល ឬអាចធ្វើឱ្យស្ទះលូបង្ហូរទៀតផង។

អាជ្ញាធរខណ្ឌដូនពេញ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតនៅជុំវិញ និងជៀសវាងការបង្កការកកស្ទះសំរាមនៅតាមលូក្រោមដីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.