ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយមានព្រហ្មវិហារធម៌ មានវប្បធម៌ចែករំលែក និងបង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយមានព្រហ្មវិហារធម៌ មានវប្បធម៌ចែករំលែក និងបង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ច ដែលរដ្ឋប្រគល់ជូនឱ្យអស់លទ្ធភាព ត្រូវមានព្រហ្មវិហារធម៌ក្នុងការដឹកនាំ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ មានមនសិការស្នោះត្រង់ និងយោគយល់ឱ្យគ្នាទៅវិញទៅមក។

លោកបានស្នើបែបនេះ នៅបរិវេណសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំទូទាំងខេត្ត រួមមានប្រធានការិយាល័យអប់រំស្រុកក្រុង ប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធមន្ទីរ នាយក នាយិកា នៃអនុ និងវិទ្យាល័យ តាមបណ្តាលក្រុងស្រុក និងដោយបានការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអភិបាលក្រុងស្រុកយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ និងអាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជាអនុសាសន៍ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ លោកបានបន្ថែមថា ដើម្បីអនុវត្តនូវយុទ្ធសាស្រ្ត បញ្ចកោណឱ្យមានប្រសិទ្ធភាព លោកបានរំលឹកពីចំណុចគន្លឹះចំនួន៤ ដែលសម្តេចធិបតី បានដាក់ចេញ ដែលក្នុងនោះរួមមាន៖ ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤-ការជំរុញ និងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ជាការពិតណាស់ថា ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយ នៅក្នុងការងារកែទម្រង់វិស័យអប់រំ, ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងធនធានមនុស្ស ដែលឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ។

លោកអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ជាពិសេសបុគ្គលិកអប់រំតាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវចុះពិនិត្យវាយតម្លៃឱ្យបានជាប់ជាប្រចាំ និងខិតខំរៀបចំសាលារៀននៅមូលដ្ឋានរបស់ខ្លួន ប្រកបទៅដោយបរិស្ថានអប់រំល្អ មានបំណិនជីវិត ដើម្បីក្លាយជាសាលារៀនគំរូទៅអនាគត និងឱ្យសាកសមជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាលធនធានមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកបានជម្រាបពីវត្ថុបំណង គ្រោងនឹងចុះតាមបណ្តាសាលានៅមូលដ្ឋាន ដើម្បីត្រួតពិនិត្យមើល ការងារដឹកនាំ រៀបចំសាលា ហើយបើមានឱកាសលោកនឹងជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស ដើម្បីតម្រង់ទិស និងបំផុសចលនាបំណិនជីវិតដល់ពួកគេ ឱ្យមានការចូលរួមក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានចែកជូនថវិកាដល់អ្នកចូលរួម ប្រមាណជាង១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលស្មើៗគ្នាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.