ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល គឹ​ង សុខា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ ព្រឹក​ថ្ងៃ​ពុធ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ចូលរួម​យ៉ាងច្រើន​កុះករ​។

​លោក ហួត ផុន បាន​មានប្រសាសន៍​ស្វាគមន៍ បើក​សន្និបាត​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​អនុវត្ត​តាម​ច្បាប់ បទបញ្ជា នីតិវិធី ប្រតិទិន និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត មតិ​ជាតិ អន្តរជាតិ គណបក្សនយោបាយ ភ្នាក់ងារ​សង្កេតការណ៍​បាន​វាយតម្លៃថា ការបោះឆ្នោត​ដំណើរការ​រលូន មាន​សន្តិសុខ សុវត្ថិភាព មាន​គណបក្សនយោបាយ​ចំនួន​១៤ ចូលរួម​ប្រកួតប្រជែង ក្នុងចំណោម​គណបក្ស​នយោបាយ​២០ នៅ​ទូទាំង​ប្រទេស មានការិ យាល័យ​បោះឆ្នោត​ចំនួន​២៩៨ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ១២៤.០៧២​នាក់ ប្រជាពលរដ្ឋ​មក​បោះឆ្នោត​មាន​ចំនួន ១០២.៩៩៣​នាក់ ស្មើនឹង ៨៣.០១ ភាគរយ​។

​ឯកឧត្តម យន្ដ មីន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង មក ត្រូវបាន​សាធារណមតិ​ជាតិ អន្តរជាតិ​ធ្វើការ​វាយតម្លៃ​ថា មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការបោះឆ្នោត​មុនៗ​នៅ​កម្ពុជា កាន់តែ​មាន​លក្ខណៈ​បើក ចំហរ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ការពារ​បាន​នូវ​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ ។

​ឯកឧត្តម យន្ដ មីន បាន​បន្តថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សូម​កោតសរសើរ​គណៈកម្មកា​រ​បោះឆ្នោត​ខេត្ត បាន​បំពេញ​ការងារ​ទទួល ខុស​ត្រូវ ធានា​ឱ្យ​គណបក្សនយោបាយ អង្គការ​នានា​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព និង​ឆ្លុះបញ្ចាំង​នូវ​ភាព​ចាស់ទុំ​ខាង នយោបាយ ដើម្បី​បន្ត​អភិវឌ្ឍន៍​សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​និរន្តរភាព ជំរុញ​ដំណើរការ​កែទម្រង់​នៃ​រដ្ឋបាល​ខេត្ត ដោយ​ឈរ​លើ​វប្បធម៌ សង្គម និង​ទស្សនៈ​ន​យោ បាយ​របស់​កម្ពុជា​៕

 

r180830a2 r180830a3 r180830a4 r180830a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.