ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ!

មហាជន​ក្នុង​ខេត្ត​កំពត រិះគន់ថា ស ជ ណ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច គ្មាន​ប្រសិទ្ធភាព​អី្វ​បន្តិ ​ចឡើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​កំពុង​ឆ្ងល់​ថា ហេតុ​អី្វ​បាន​ជា​រដ្ឋបាល​ស្រុក​មិន​ទាន់​ហ៊ាន​ចាត់ការ​បុគ្គល​រំលោភ​ដី​រដ្ឋ ព្រោះ​ខណៈ​នេះ​សេចក្តីជូនដំណឹង បាន​ហួស​សុពលភាព​ជិត​មួយ​សប្តាហ៍​ទៅហើយនោះ​។​

​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​បាន​លួច​ទម្លាយ​ថា ក្រោយ​ពី​អភិបាលស្រុក​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យ​អ្នក​បោះបង្គោល​ត្រូវតែ​ដក​ចេញពី​បឹង​ឈូក​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​នោះមក បុគ្គល​ខិលខូច​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដើម្បី​រក​ជំនួយ ហើយ​លោកពូ​សំ អេ​ន ដែល​អ្នក​បោះបង្គោល​រំលោភ​បឹង​ឈូក បាន​ប្រាប់​អ្នកស្រុក​ថា ត្រឹម ស ជ ណ របស់​រដ្ឋបាល​ស្រុក​គឺ​គាត់​មិន​ញញើត​ទេ តែបើ​ចង់​ឲ្យ​គាត់​ដក​បង្គោល​ចេញពី​បឹង​ឈូក ដរាបណា​មាន​លិខិត​បញ្ជា​របស់​រដ្ឋបាល​ខេត្ត​កំពត ទើប​ទៅ​រួច​។​

​គេ​ឆ្ងល់​ទៀតថា តើ​លោក​ធំ​ណា​ទៅ​ហ៊ាន​កាង និង​រុញច្រាន​ឲ្យ​បុគ្គល​នេះ​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​បែបនេះ​។​

​ប្រភព​បាន​លួច​បង្ហើប​ទៀតថា តាមពិត​ទៅ​ការបោះបង្គោល​រំលោភ​យក​បឹង​ឈូក​រាប់​ហិកតា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ដូច​ខាងលើ​នេះ បាន​កើត​ឡើង​តាំងពី​ជំនាន់​អភិបាល​ខេត្ត​កំពត​មុន និង​អភិបាលស្រុក​ចាស់ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អភិបាលស្រុក និង​អភិបាលខេត្ត​បច្ចុប្បន្ន​នោះ​ឡើយ​។​គេ​បាន​បន្ថែមថា ដី​បឹង​ដែល​គេ​ចង់​ក្រសោប​នេះ​ជា​ជ្រលង​បណ្តោះ​ទឹកជំនន់ ប៉ុន្តែ​ត្រូវបាន​គេ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ប៉ុនប៉ង​រំលោភ​យក ហើយ​ថែមទាំង​លេចឮ​ថា មាន​គេ​បោះទុន​ជា​ថវិកា​រាប់មឺុន​ដុល្លារ ដើម្បីឲ្យ​គេរ​ត់​ការចាក់​ដី​លុប​បឹង​ឈូក និង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៀតផង ប៉ុន្តែ​ត្រូវ​បរាជ័យ ខណៈ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មានប្រតិកម្ម​។​

​ជុំវិញ​ករណី​មិន​ទាន់​បាន​ដក​បង្គោល​ដូចខាងលើ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​រដ្ឋបាល​ស្រុក​ចេញ​សេចក្តីជូនដំណឹង​ឲ្យឈ្មោះ សំ អេ​ន ដក​បង្គោល​ចេញពី​បឹង​ឈូក​របស់​រដ្ឋ ស្រាប់តែ​មាន​អ្នកធំ​សុំ​អន្តរាគមន៍ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​មិន​ព្រម​ឲ្យ​អ្នកណា​ម្នាក់​រំលោភ​យក​បឹង​ឈូក​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បាន​ជាដាច់ខាត ហើយ​លោក​នឹង​រិះរក​វិធី​ដើម្បី​ដក​បង្គោល​ក្នុង​បឹង​ឈូក​របស់​រដ្ឋ​ឲ្យ​ទាល់តែ​បាន​។​

​ទោះជា​បែប​នេះ​ក្តី គេ​បាន​រិះគន់ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ដែល​ជម្រាប​ទៅឲ្យ ឈ្មោះ សំ អេ​ន ឲ្យ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​ចាប់ពី​ថ្ងៃ​ទី​១៦ និង​ផុតកំណត់​នៅ​ថ្ងៃ​ទី ២៣​ខែ​សីហា ឆ្នាំ​២០១៨ ប្រហែលជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ការជូនដំណឹង​វា​បាន​ហួស​កាល​កំណត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។ ដូច្នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត សូមមេត្តា​ជួយ​ចាត់ការ​ករណី​ដូចខាងលើ ដោយ​ក្តី​អនុគ្រោះ​ផង ព្រោះ​បញ្ហា​ដី​បឹង​ឈូក​នេះ​បាន​ក្លាយ​ជា​ជំងឺ​រាំ​ុ​រ៉ៃ​យូរយា​ណាស់​មកហើយ​៕ សេង ណា​រិទ្ធ​

 

r180929c1 r180929c2 r180929c7 r180929c6 r180929c5 r180929c4 r180929c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.