ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​សិក្ខាសាលា​ស្តីពី ការជំរុញ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០​ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​”​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​សិក្ខាសាលា​ស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា “​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​។ អង្គសិក្ខាសាលា​ព្រឹក​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ជាច្រើនរូប ដែល​មកពី​បណ្តា​ខេត្ត​ចំនួន​៧​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កំពត​មាន​ផ្ទៃដី​សរុប​៤.៨៧៣​គីឡូម៉ែត្រ​ការ៉េ បែងចែក​ជា​៧​ស្រុក​-១​ក្រុង មាន​ចំនួន​៨៨​ឃុំ និង​៥​សង្កាត់​និង​ភូមិ​ចំនួន​៤៨៨​ភូមិ ដោយ​ខេត្ត​កំពត​ជា​ខេត្ត​មួយ​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្រេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដឹកនាំ​ប្រកប​ដោយ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ជូន​ប្រជាជន​ទូទាំង​ប្រទេស​។​ជា​រួម​សម្រាប់​ខេត្ត​កំពត​ការ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បម្រើ​កាន់តែ​ប្រសើរឡើង ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត ក្រោម​ដំបូល​សន្តិភាព​។​

​ថ្លែង​បើក​សិក្ខាសាលា​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​លើកឡើង​ថា “​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ​ផង ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ផង​”​និង​ឈរ​លើ​ទស្សនៈ​បរិយា​ប័ន្ន​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០០៣ ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​កម្ម ជា​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ដើម្បី​ឆ្លើយតប​នឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង​សង្គម​-​ប្រជាសាស្ត្រ​ដែល​កម្ពុជា​បាន​និង​កំពុង​ឆ្លងកាត់ និង​ដើម្បី​ឆ្លើយតប​នឹង​ភាពចាំបាច់​ក្នុង​ដាក់​ការបញ្ចូល​បញ្ហា​ប្រជាជន​ទៅក្នុង​ផែនការ​អភិវឌ្ឃន៍ សំដៅ​ធានា​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច​មាន​សន្ទុះ​លឿន​ជាង​មុន និង​ប្រកបដោយ​ចីរភាព ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិតរ​បស់​ប្រជាជន​ផងដែរ​៕

r180828d1 r180828d3 r180828d2 r180828d4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.