ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អភិបាល​ខេត្ត​កំពត ឲ្យ​លុបចោល​អាជ្ញាប័ណ្ណ​កកាយ​ភ្នំ​ណា ដែល​មាន​ភាពមិនប្រក្រតី និង​ផ្អាក​ចេញ​អាជ្ញាប័ណ្ណ​ទាំង​អស់​មួយរយៈ​សិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់ លើ​ការកំណត់​គម្រោង បង្កើត​តំបន់ការពារធម្មជាតិ​ថ្មី​ចំនួន​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។​

​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​លើកឡើង​ថា តំបន់ការពារធម្មជាតិ​ថ្មីៗ​ចំនួន​៤ ដែល​ដាក់​ក្នុង​ស្មារតី​អង្គប្រជុំ​សម្រេច​នោះ រួមមាន​៖ ១- ភ្នំ​ក្បាល​រមាស​-​ភ្នំ​ឈ្ងោក ស្ថិតក្នុង​ស្រុក​ទឹកឈូ​, ២- ភ្នំ​ដំរី​-​ភ្នំ​ផ្អាវ ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​, ៣- ភ្នំ​កំពង់ត្រាច ស្ថិតក្នុង​ស្រុក​កំពង់ត្រាច​, និង​៤- ភ្នំ​ល្អាង ស្ថិតក្នុង​ស្រុក​ទឹកឈូ​។​

​លោក​បាន​បន្តថា ក្នុង​គោលបំណង​ជួយ​រក្សា​លំនឹង​បរិស្ថាន និង​លើកកម្ពស់​ជីវភាព របស់​ប្រជា​សហគមន៍​មូលដ្ឋាន តាមរយៈ​ការបង្កើត​សេវាកម្ម​ទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និង​មាន​តម្លៃ​មហាសាល​ផ្សេងៗ​ទៀត ជា​មូលហេតុ​ត្រូវ​រក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ជា​ការ​ចាំបាច់​សម្រាប់​ប្រយោជន៍​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាលខេត្ត ជាវ តា​យ ក៏​បាន​ណែនាំ​ត្រួតពិនិត្យ​ឡើងវិញ​រាល់​អាជ្ញាប័ណ្ណ ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​កំពត ហើយ​ចាប់តាំងពីរ​រូបលោក ចូល​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត​មក មិន​ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ណាមួយ ឲ្យ​បុគ្គល​ណា​ម្នាក់​កកាយ​ភ្នំ​នោះទេ ហើយ​លោក​នឹង​ផ្អាក​អាជ្ញាប័ណ្ណ ឬ​លុបចោល​ទាំងស្រុង ប្រសិនបើ​ក្រោយ​ការត្រួតពិនិត្យ​ឃើញ​មាន​ភាពមិនប្រក្រតី​។​

​ពាក់ព័ន្ធ​នឹង​ការចេញ​អាជ្ញាប័ណ្ណ​របស់​រដ្ឋបាល​ខេត្ត លោក​កំពុង​មាន​វិធានការ ផ្អាក​មួយរយៈ​រាល់​អាជ្ញាប័ណ្ណ​ទាំងអស់ ដើម្បី​សិក្សា​ត្រួតពិនិត្យ ឬ​លុបចោល​ទាំងស្រុង ដើម្បី​រក្សា​ការពារ កុំឲ្យ​មាន​បញ្ហា​កើតឡើង នៅពេល​ការអនុវត្ត​អាជ្ញាប័ណ្ណ​ទាំងនោះ​៕
​កម្ពុជា​អភិវឌ្ឍន៍​

 

r180827f1 r180827f4 r180827f3 r180827f2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.