ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

​យុវជន​ម្នាក់​ត្រូវបាន​រន្ទះបាញ់​រងរបួស​ធ្ងន់ ខណ​:​ពេល​កំពុង​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ដាំដំឡូង​មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ ទ្យ​បង្អែក​ខេត្ត ដោយ​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដី ពេល​មេឃ​កំពុង​ភ្លៀង​រលឹម​ស្រិចៗ ស្រាប់តែ​ត្រូវ​រន្ទះ បាញ់​រងរបួស​ធ្ងន់​តែម្តង ។ ក្រោយ​ពី​គ្រូពេទ្យ​នាំគ្នា​សស្រាក់សស្រាំ​សង្គ្រោះ​ភ្លាមៗ ជនរងគ្រោះ​បាន ដឹងខ្លួន​ឡើង​វិញ តែ​នៅ​វង្វេងស្មារតី​តិចៗ ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅក្នុង​ភូមិ​សំបូរ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក សៅ អ​ង អាយុ​៥៤​ឆ្នាំ ត្រូវជា​ឪពុក រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា កូនប្រុស​របស់​គាត់ មានឈ្មោះ អ​ង ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នកបើកបរ​ត្រាក់ទ័រ ដោយ​មុនពេល​កើតហេតុ រូបគេ​បាន​បើកបរ​ត្រាក់ទ័រ​ធ្វើដំណើរ ដើម្បី​ទៅ​ស៊ីឈ្នួល​ភ្ជួរ​ដី ដាំដំឡូង​មី​ឲ្យគេ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្តទៀតថា លុះ​កំពុង តែ​ភ្ជួ​រសុខៗ ស្រាប់តែ​មេឃ​ចាប់ផ្តើម​បង្អុរ​ភ្លៀង ហើយ​ខណ​:​នៅ​ភ្លៀងរលឹម​ស្រិចៗ លាយ​លំដោយ​ខ្យល់​រន្ទះ ក៏​បាញ់​ទៅ​លើ​ត្រាក់ទ័រ បណ្តាល​ឱ្យ​ចំ​កូន​គាត់​ធ្លាក់​ពីលើ​ត្រាក់ទ័រ​រងរបួស​សន្លប់​នៅ​នឹង​កន្លែង​តែម្តង ។ គាត់​បញ្ជាក់​ថា ភ្លាមនោះ ត្រូវបាន​ម្ចាស់​ចំការ​ឃើញ​ទាន់ ក៏​នាំគ្នា​លើក​រឹត និង​ដឹក​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តែ​ម្តង ។

​គាត់​បញ្ជាក់​ទៀត​ថា រហូតមកដល់​ពេលនេះ ជនរងគ្រោះ​បាន​ធូរស្រាល​បន្តិច​ម្តងៗ​ហើយ តែ​គ្រូពេទ្យ​ឱ្យ​បន្ត​សម្រាក ដើម្បី​តាមដាន​ជម្ងឺ​ផង​ដែរ ។

​ចំណែក​លោកគ្រូ​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​បាន​រៀបរាប់​ឱ្យដឹងថា នេះ​សំណាង​ហើយ​ដែល​រន្ទះ​នេះ​ជា​រន្ទះ​ខ្យល់ បាញ់​ចំ​ដៃ​ខាងឆ្វេង​ប៉ុណ្ណោះ ទើប​ធ្វើឱ្យ​ជនរងគ្រោះ​សន្លប់ ។ ម្យ៉ាងទៀត ដោយ រូបគេ​ភ័យ​នឹង​ស្នូរ​រន្ទះ​លាន់​ខ្លាំងពេក ទើប​សន្លប់ ។​

​សូមបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ករណី​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​២​ទៅ​៣​លើក​ដែរ តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ គ្រាន់​តែ​ងាប់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ៕
​ដោយ ៖ នីយ៉ា​

 

r180826a3 r180826a2

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.