ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

​សុខដុម​នីយកម្ម​សាសនា​គឺ​នាំមក​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ការអនុវត្ត​នូវ​នយោបាយ សុខដុម​នីយកម្ម​សាសនា គឺជា​ការនាំមក​នូវ សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ព្រមទាំង ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​សុខសាន្ត​។  នេះ​ជា​ការលើកឡើង របស់ លោក លី សារី​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លី​មក​ម្ពុ​ជា​ខេត្ត​កំពត នៅក្នុង​ពិធី​ចែក​សាច់គោ ជូន​ដល់​ប្រជាពលរដ្ឋ​ស​សាសនិក​ខ្មែរឥស្លាម​ប្រមាណ​ជាង​៣០០​គ្រួសារ​នៅ​ក្នុង​ឱកាស នៃ​បុណ្យ​រ៉​យ៉ាហា​ជ្ជី​សាសនា​ឥស្លាម​ដែល​ពិធី​នេះ​ធ្វើ​នៅ​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​កាលពី​ថ្ងៃ​២៣​ខែ​សីហា​ឆ្នាំ​២០១៨​ថ្មីៗ​នេះ​។

​លោក លី សារី បាន​បន្ត​លើកឡើង​ទៀតថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​គឺ​បាន​ដឹកនាំ​ប្រទេស​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​នាំមក​នូវ​សុខដុម​នីយកម្ម​សាសនា ដោយ​មាន​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ​នូវ​ការគោរព​ជំនឿ​សាសនា​រៀងៗ​ខ្លួន​និង​ប្រជាពលរដ្ឋ​មាន​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​។​

​លោក លី សារី ក៏បាន ពាំនាំ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​ជាតិ​ទាំងបី និង​បាន​ថ្លែងអំណរគុណ​កោតសរសើរ​ចំពោះ​បងប្អូន​សាសនិក​ខ្មែរឥស្លាម​នៅ​ទីនោះ​ដែល​តែងតែ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ពិសេស​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ថ្មីៗ​នេះ សង្កេតឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាននាំគ្នា​ទៅ​បោះឆ្នោត​គាំទ្រ​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​បាន​ដឹកនាំ​ប្រទេស​បន្តទៀត​យ៉ាង​ភ្លូកទឹកភ្លូកដី​ដោយ​មិន​បាន​ជឿ​តាម​ការអូសទាញ​ញុះញង់​របស់​អ្នកប្រឆាំង​ក្រៅច្បាប់​ឡើយ​។

​លោក លី សារី​ក៏បាន​ថ្លែង​អំណរ គុណ​កោតសរសើរ​ដល់​អង្គកា​រ​មូលនិធិ​ទួរគី​ឌីយ៉ានេត​នៃ​ប្រទេស​ទួរគី​ផងដែរ​ដែល​តែងតែ​បាន​ធ្វើ​អំណោយ​សប្បុរសធម៌​ដល់​ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម​កម្ពុជា​។​ពិសេស​ការបែងចែក​សាច់​គោ​ដល់​អ្នកក្រីក្រ​នៅ​ក្នុង​ពិធីបុណ្យ​រ៉​យ៉ាហា​ជ្ជី​នាពេលនេះ​គឺជា​អំពើ​កុសលផល​បុណ្យ​ដ៏​ប្រពៃ​សម្រាប់​បុណ្យ​មួយ​នេះ​ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ លោក ម៉ាត់ សេត សមាជិក អ្នកតំណាងរាស្ត្រ មណ្ឌល​កំពត​និង​ជា​តំណាង លោក ឧស្ម័ន ហាស្សាន់​បានឲ្យដឹងថា គម្រោង​ចែក​សាច់គោ​ជូន​ដល់​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរឥស្លាម​ក្នុង​ឱកាស​បុណ្យ​រ៉​យ៉ាហា​ជ្ជី​នៃ​សាសនា​ឥស្លាម​នាពេលនេះ​គឺជា​គម្រោង​លើក​ទី​៣​ហើយ​ក្រោម​ជំនួយ​សហការ​ឧបត្ថម្ភ​របស់​អង្គការ​មូលនិធិ​ទួរគី​ឌីយ៉ានេត​ហៅថា​( TDV)​នៃ​ប្រទេស​ទួរគី តាមរយៈ​លោក ឧស្ម័ន ហាស្សាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លី​មក​ម្ពុ​ជា ។
​សម្រាប់​ឆ្នាំ​នេះ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​គោ​៤៥០​ក្បាល​ដោយ​អនុវត្ត​បែងចែក​នៅ​ទីតាំង​ខេត្ត​ចំនួន​បី​កន្លែង​ខុសគ្នា​។​

​ដោយឡែក​សម្រាប់​ទីតាំងនៅ​ខេត្ត​កំពត​នាពេលនេះ មាន​គោ​ចំនួន​១១០​ក្បាល ដោយ​បែងចែក​តាម​ខេត្ត រាជធានី គោលដៅ​ចំនួន​០៧ គឺ​
​ទី​១-​ខេត្ត​កំពត​ចំនួន​(៧០​ក្បាល​)
​ទី​២-​ខេត្ត​កែប​(០៤​ក្បាល​)
​ទី​៣-​ខេត្ត​ព្រះសីហនុ​(០៦​ក្បាល​)
​ទី​៤-​ខេត្ក​កំពង់ស្ពឺ​(០២​ក្បាល​)
​ទី​៥-​ខេត្ត​កោះកុង​(១០​ក្បាល​)​ទី​៦​ខេត្ត​
​តាកែវ​(០៨​ក្បាល​)
​និង​ទី​៧-​រាជធានី​ភ្នំពេញ​(១០​ក្បាល​)​។​

​ហើយ​ការ​បែង ចែក​សាច់គោ​ជូន​ប្រជា​ជល​រដ្ឋ​នៅក្នុង​ភូមិ​កំពង់​កែស ឃុំ​ត្រពាំង​សង្កែ នាពេល នេះ​ដែរ​មាន​ចំនួន​ជាង​៣០០​គ្រួសារ​៕
​សេង ណា​រិទ្ធ​

 

r180825c1 r180825c6 r180825c5 r180825c4 r180825c3 r180825c2 r180825c7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.