ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​លោក ជា រតនា ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ពាំនាំ​យក​ថវិកា​ចំនួន ២០​លាន​រៀល លើក​ទិសដៅ​អភិវឌ្ឍ​ភូមិ​ឃុំ សម្រាប់​អាណត្តិ​ថ្មី​នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ លោក ជា រតនា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង និង​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល បាន​ពាំនាំ​យក​ថវិកា​ចំនួន ២០​លាន​រៀល របស់ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រធាន​គណ​ពង្រឹង​ស្រុក​ស្អាង ខេត្ត​កណ្តាល ព្រមទាំង​បាន​ឧបត្ថម្ភ​បន្ថែម​ទឹកប្រាក់ ២០​លាន​រៀល​ទៀត ដើម្បី​យក​ទៅ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​ថវិកា​ចំនួន ៤៥០០​ដុល្លារ​ទៀត សម្រាប់​ជួយ​ត​បណ្ដាញ​អគ្គិសនី​ទាំង​៩​ភូមិ ក្នុង​ឃុំ​តា​លន់​ទាំងមូល ។​

​ក្នុង​ជំនួប​ជាមួយ​សមាជិក សមាជិកា គណៈ​ពង្រឹង​មូលដ្ឋាន និង​ពិសា​អាហារ​សាមគ្គី នៅ​សណ្ឋាគារ​សាន់​&​មូន នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក ជា រតនា ក៏​បាន​បង្ហាញ​គម្រោង​នានា​ឆ្លើយតប​តម្រូវការ​អភិវឌ្ឍ​នៅ​ឃុំ​តា​លន់ និង​ឧបត្ថម្ភ​ដល់​សមាជិក​បក្ស​ដែល​បាន​អញ្ជើញ​ចូលរួម​ម្នាក់ៗ ចំនួន​៤​ម៉ឺន​រៀល និង​១​លាន​រៀល ជូន​ដល់​សមាជិក​បក្ស​ដែល​មាន​ជំងឺ​មិនបាន​ចូលរួម​ផងដែរ ។​

​លោក ជា រតនា បាន​ថ្លែងថា​«​ក្នុងនាម​លោក ទេសរដ្ឋមន្ដ្រី និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ថ្លែងអំណរគុណ​ដល់​សមាជិក​បក្ស​ទាំងអស់ និង​ដោយឡែក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៩​ភូមិ​ក្នុង​ឃុំ តា​លន់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ដែល​បាន​បោះឆ្នោត​យ៉ាង​ច្រើន​លើសលុប​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អណត្ដិ​ទី​៦ ឆ្នាំ​២០១៨​នេះ​» ។​

​សូមជម្រាបថា បើទោះបី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផ្លូវការ​មិន​ទាន់​ចេញ​យ៉ាងណាក្តី តែ​គម្រោង​អភិវឌ្ឍន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​តា​លន់ មិន​បាន​រង់ចាំ​តាម​លទ្ធផល​នោះ​ឡើយ ពោល​ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​ក្រុម​ការងារ​គណៈ​ពង្រឹង​មូលដ្ឋាន ក៏​នៅតែ​ដាក់ចេញ​នូវ​ទិសដៅ​ការងារ អភិវឌ្ឍ​ភូមិ​ឃុំ ឲ្យ​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ៕
​ដោយ សារ៉េត កម្ពុជា​អភិវឌ្ឍន៍

r20180813-1b r20180813-2b r20180813-2a r20180813-4b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.