ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ បង្ការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រង

កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ បង្ការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ បង្ការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រង

បន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តន៍តាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នឹងលោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ទទួលកិច្ចការងារប៉ុស្តិ៍ក្បាលស្ពាន នៅនៅវេលាម៉ោង០៨ នឹង២៥នាទីព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានចាត់តាំងលោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះធ្វើការដើរល្បាតចល័ត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃនៅក្នុងភូមិ សាស្ត្រប៉ុស្តិ៍ក្បាលស្ពានគ្រប់គ្រងដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែននិងបង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនដោយខុសច្បាប់ក្នុងការដើរល្បាតចាប់ពីចំណុចភូមិក្បាលកោះ ដល់ចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨៩១ បានបញ្ជាក់ឲ្យដឹងថា លោកអនុសេនីយ៍ឯក ឆន សុខុម នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១បានដឹកនាំកម្លាំងចំនួន០៦នាក់ប្រដាប់ដោយអាវុធបានចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ នៅក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងការល្បាត ឃើញថាគ្មាន អ្វីប្រែប្រួលទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.