ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្តាល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល​ បានអញ្ជេីញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្ដាល ដែលជាអង្គបោះឆ្នោត សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត​កណ្តាល ដែលមានវត្តមានចូលរួមផងដែរពីសំណាក់លោក គង់ សោភ័ណ្ឌ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល និងលោក នូ សាខន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ព្រមទាំងសមាជិក សមាជិកាជាច្រើននាក់ផ្សេងទៀតផងដែរ។

ស្ថិតក្នុងឱកាសនេះលោក គង់ សោភ័ណ្ឌ បានថ្លែងថា ដើម្បីអនុវត្តឱ្យបានសម្រេចទៅតាមការប្ដេជ្ញាចិត្តយុទ្ធសាស្ត្ររបស់គណបក្សគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុង ស្រុក និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ប្ដេជ្ញាខិតខំថែរក្សា ពង្រឹងឱ្យបានសំឡេងគាំទ្រគណបក្សឱ្យគ្រប់តាមចំនួនសមាជិកបក្សជាអង្គបោះឆ្នោតខិតខំរក្សាឱ្យបាននូវតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុកនៅទូទាំងខេត្ត និងខិតខំពង្រីកបន្តចលនាអប់រំនយោបាយ សតិអារម្មណ៍ ទាក់ទាញអង្គបោះឆ្នោតគណបក្សដទៃដើម្បីទទួលបានអាសនៈបន្ថែមតាមលទ្ធភាពជាក់ស្ដែង។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តចំពោះអង្គបោះឆ្នោតទាំងអស់ ដែលបានខិតខំបំពេញការងារ កាតព្វខ្លួនបានល្អ ដែលឈានដល់ការសម្រេចបាននូវការជាប់ឆ្នោតនាពេលកន្លងមក។ លោកក៏បានជំរុញឱ្យមានការខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.