ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍

ព្រៃវែង : នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមរក៍ ក្នុងនោះ ក៏មានវត្តមានលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រីអភិបាលស្រុក ព្រមទាំងកងកម្លាំងទាំងបី និងសមាជិក សមាជិកា សរុបប្រមាណ ១៥០នាក់។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា តាមរយ:អំពើល្អរបសស់យុវជន បច្ចុប្បន្ននេះ ស.ស.យ.ក. បាននិងកំពុងក្លាយទៅជានិមិត្តរូបដ៏ល្អនៅក្នុងដួងចិត្តប្រជាពលរដ្ឋ ហេតុនេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ហើយក្ដាប់ឲ្យបាននូវស្ថានភាពប្រវត្តិសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានបង្ហាញនូវគោលជំហរយ៉ាងមុតមាំក្នុងការគាំទ្រនូវគម្រោងព្រែកជីក ហ្វូណន-តេជោ ដែលគម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់សេដ្ឋកិច្ចប្រទេសជាតិ ជាពិសេសការបង្កើតឱ្យមានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅទិសនិរតី និងការបង្កើតប្រព័ន្ធរំដោះទឹកជំនន់ជាដើម។ ក្នុងស្មារតីនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាគាំទ្រ “ការសាងសង់ព្រែកជីកហ្វូណន-តេជោ” ដើម្បីទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ទាំងក្នុងបច្ចុប្បន្ន និងបន្តទៅអ្នកជំនាន់ក្រោយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.