ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ក្មេងស្រី២នាក់ នៅក្រុងស្វាយរៀង ដើររើសអេតចាយផ្គត់ផ្គង់ជីវភាពគ្រួសារ, ម្នាក់រៀនពូកែជាប់លេខ១ រាល់ឆ្នាំ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភថវិកាទិញសំលៀកបំពាក់ និងសម្ភារសិក្សា

ក្មេងស្រី២នាក់ នៅក្រុងស្វាយរៀង ដើររើសអេតចាយផ្គត់ផ្គង់ជីវភាពគ្រួសារ, ម្នាក់រៀនពូកែជាប់លេខ១ រាល់ឆ្នាំ អំពាវនាវសប្បុរសជនជួយឧបត្ថម្ភថវិកាទិញសំលៀកបំពាក់ និងសម្ភារសិក្សា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ ដើម្បីលក់យកប្រាក់ជួយឪពុកម្តាយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភថវិកា ដើម្បីទិញសំលៀកបំពាក់ និងសម្ភារសិក្សា។ ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ ម្នាក់រៀនពូកែជាប់លេខ១ ​រាល់ឆ្នាំ។

ក្មេងស្រី ឆន ភីណា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានរៀបរាប់ប្រាប់ទាំងមុខក្រៀមក្រំថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា នាង និងបងស្រី តែងតែដើររើសអេតចាយ ដើម្បីលក់យកប្រាក់ឱ្យឪពុកម្តាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសម្រាប់ទិញសំលៀកបំពាក់ និងសម្ភារសិក្សា។ 

ក្មេងស្រីទាំង២នាក់មានឪពុកឈ្មោះ យ៉ង់ ចន្ធី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ និងម្តាយឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ ដើររើសអេតចាយ។ កូនស្រីបងឈ្មោះ អ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១ រាល់ឆ្នាំ និងប្អូនស្រីឈ្មោះ ឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ 

លោក យ៉ង់ ចន្ធី ជាឪពុកបានរៀបរាប់ថា ពីមុនគាត់មានទីលំនៅភូមិឈូកឃុំក្រសាំង ស្រុករមាសហែក ដោយជីវភាពក្រីក្រលំបាក ក៏សម្រេចចិត្តនាំប្រពន្ធកូន មករស់នៅក្រុងស្វាយរៀង។ គាត់ប្រកបមុខរបរជាកម្មករសំណង់ ចំណែកប្រពន្ធឱ្យដើររើសអេតចាយដើម្បីលក់ទិញអង្ករ ហូបប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា កាលពី៧ឆ្នាំមុន គាត់រស់នៅតាមតង់កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ ពិបាកដល់កូនៗតូច ក៏សម្រេចចិត្តទៅជួលផ្ទះគេរស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឱ្យកូនស្រីច្បងបានចូលរៀនផង ដោយម្ចាស់ផ្ទះគ្រាន់តែធ្វើខ្ទមតូចឱ្យរស់នៅ ហើយចាំដីឱ្យគេផង គេយកថ្លៃផ្ទះ១ខែ ៨០,០០០រៀល ក្រោយមកគេក៏លែងជួលឱ្យនៅ ក៏ដើររកផ្ទះនៅបាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំ ក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត។

លោកបានបន្តថា នៅឆ្នាំ២០២៤ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងស្វាយរៀង គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិតបានជួលផ្ទះឈើ១ខ្នង ឱ្យរស់នៅ និងចាំផ្ទះឱ្យគេផង និងថែដំណាំឱ្យគេផង ដោយគេយកថ្លៃផ្ទះ១ខែ ១៥ម៉ឺនរៀល ដូច្នេះបើគិតទាំងថ្លៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះក្នុង១ខែ ត្រូវចំណាយប្រាក់ ២០ម៉ឺនរៀល។ ផ្ទះជួលរស់នៅសព្វថ្ងៃស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោកថា បច្ចុប្បន្នផ្នែកសំណង់ គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ង់ត៍ ឬលើកអីវ៉ាន់ឱ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើរអត់មាន។ ចំណែកប្រពន្ធនិយាយថា គាត់ដើររើសអេតចាយ ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង១១ព្រឹក ត្រឡប់មកផ្ទះវិញ ដើម្បីដាំបាយធ្វើម្ហូបឱ្យកូនហូប ពេលកូនៗត្រឡប់មកពីររៀនវិញ។

ចំណែកកូនស្រីទាំងរពីនាក់ រៀនតែពេលព្រឹកទេ ដូច្នេះពេលរសៀលម៉ោង ២និង០០នាទី គឺចេញទៅរើសអេតចាយ រហូតម៉ោង០៧យប់ ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបានក៏ទិញកំប៉ុងគេតាមផ្ទះ និងតាមតូបគេលក់ដូរគ្រឿងកំប៉ុង។ ក្នុង១ថ្ងៃ ទាំងអស់គ្នា រើសអេតចាយលក់បាន ១៥,០០០រៀល ទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដោយអ្នករើសអេតចាយច្រើន។ ដបទឹកសុទ្ធ ក្នុង១គីឡូ៥០០រៀល បើរើសបានសំបកកំប៉ុង បានថ្លៃគួរសម១ តម្លៃ៥,០០០រៀល។

សព្វថ្ងៃអាណិតកូនៗ កូនៗចង់រៀនសូត្រ ម្តាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញ ក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុងថា ងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេបើគ្មានជំនាញ ដូច្នេះមានតែតស៊ូ ទោះបីរកមួយថ្ងៃ បានហូបមួយថ្ងៃ ក៏ត្រូវតែតស៊ូ។ ពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេលរៀនដល់អនុវិទ្យាល័យ គេរៀនព្រឹកល្ងាចមិនដឹងថាអាចទៅរួច ឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗ គេនិយាយថា នាងត្រូវតែតស៊ូ រៀនរហូតចប់ថ្នាក់ទី១២។

សូមបញ្ជាក់ថា បច្ចុប្បន្នក្មួយស្រីខ្វះ សំលៀកបំពាក់សិក្សា និងសម្ភារសិក្សា សូមសប្បុរស់ជនមេត្តា ជួយផ្តល់ថវិកាទិញសំលៀកបំពាក់ និងផ្តល់សម្ភារសិក្សាដល់ក្មេងស្រីទាំងពីរនាក់នេះផង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.