ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ស្វែង​យល់​នូវ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ស្ថានីយ៍​ថ្មី​ផលិតកម្ម​ទឹកស្អាត​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត​៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម អមដំណើរ​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួម​និង​ប្រតិភូ​ក្រសួង និង​មន្ត្រី​ថ្នាក់​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៨  បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្វែង​យល់​នូវ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​សាងសង់​ស្ថានីយ៍​ថ្មី​នៃ​សង្វាក់​ផលិតកម្ម​ទឹកស្អាត​នៅក្នុង​ខេត្ត​កំពត​។​

យោងតាម​របាយការណ៍​របស់​អង្គភាព​រដ្ឋ​ករ​ទឹក​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សប្ប​កម្ម​ខេត្ត​កំពត​បញ្ជាក់ថា​៖​ដោយ​មាន​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​ជា​បន្តបន្ទាប់ ហើយ​តម្រូវការ​នៃ​ការប្រើប្រាស់​ទឹក​ក៏​មាន​ការកើនឡើង​ឥតឈប់ឈរ​ផង​ដែរ​នោះ ហើយក៏​បាន​បង្ក​ជា​កង្វល់​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ក្នុង​ការផ្គត់ផ្គង់​សេវា​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​។​ដោយសារ​មូលហេតុ​ខាងលើ​នេះ​អង្គភាព​រដ្ឋ​ករ​ទឹក​ខេត្ត​កំពត បាន​ខិតខំ​ពង្រឹងសមត្ថភាព​របស់​អង្គភាព ដើម្បី​ផលិត​ផ្គត់ផ្គង់​ទឹកស្អាត​បម្រើ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​មាន​ការកើនឡើង​តាម​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​បាន​លទ្ធផល​ល្អប្រសើរ​។​

​ជាក់ស្ដែង​អង្គភាព​រដ្ឋ​ករ​ទឹក​ខេត្ត​កំពត​ត្រូវបាន​ចាប់​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៨០ មាន​សមត្ថភាព​អាច ផ្គ​ត់ ផ្គង់​ទឹកស្អាត​បាន​ត្រឹម ៦០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៥០០ ទៅ​៦០០​គ្រួសារ ទទួលបាន​សេវា​ទឹកស្អាត ជាមួយនឹង​បណ្ដាញ ចែកចាយ​ចាស់​ទ្រុឌទ្រោម និង​រហូត​ដល់​ឆ្នាំ​១៩៩៣​ជាមួយនិង​ការខិតខំ​របស់​អង្គភាព​មួយ​នេះ​ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល​ហូឡង់​ក្នុង​ការកែលម្អ​ប្រព័ន្ធ​ផលិត​កម្ម ដែល​មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​មាន​ការកើនឡើង​រហូត​ដល់​២.៨៨០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។

​រហូតដល់​ឆ្នាំ​ ២០០២​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត​នៅ​តែ​បន្ត​ខិតខំ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្រោម​ជំនួយ​កម្ចី​ពី​ធនាគារ​អ​វឌ្ឍន៍​អាស៉ី​(ADB)​អាច​ផ្គត់ផ្គង់​ទឹក​បាន​ដល់​ចំនួន​៥.៧៦០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ដែល​បណ្ដាញ​នេះ​ប្រើប្រាស់​ដល់​សព្វថ្ងៃ​ប៉ុន្តែ​ក៏​នៅតែ​មិន​អាច​ឆ្លើយតប​តម្រូវកា​រ​នៃ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ដែរ​។

​ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ទឹក​កាន់តែ​កើនឡើង​ឥតឈប់ឈរ​របស់​ប្រជាពលរដ្ឋ ទើប​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក៏​ដូច​រាជរដ្ឋាភិបាល បាន​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន (JICA)​ក្នុងការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​បន្ថែម​ទៀត​ដែល​ត្រូវបាន​ចាប់ផ្ដើម​កសាង​ឡើង​នា​ឆ្នាំ​២០១៧​កន្លងទៅ​។
​
ជា​លទ្ធផល​គម្រោង​នេះ​អនុវត្ត​ដោយ​អង្គភាព​រដ្ឋាករទឹក​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​កំពត​។ បច្ចុប្បន្ន​បាន​សម្រេច​ប្រមាណ​៩៨​ភាព​រយ​ហើយ ក្នុងនោះ​មាន​ការសាងសង់​ស្ថានីយ៍​បូមទឹក​ឆៅ​នៅ​ប្រភព​ទឹក​ឈូ​ទៅ​រោងចក្រ​ផលិត​ទឹកស្អាត​មាន​សមត្ថភាព​ផលិត​ទឹកបាន​ចំនួន​៨.២៥០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​និង​មាន​បំពង់​នាំ​ទឹក​ឆៅ​ពី​ទឹកឈូ​ទៅ​រោងចក្រ​មាន​ទីតាំង​នៅ​ភូមិ​អូរ​តូច​សង្កាត់​អណ្ដូង​ខ្មែរ​ក្រុង​កំពត មាន​ប្រវែង​៥,៣​គីឡូម៉ែត្រ ។ រោងចក្រ​នេះ​អាច​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ចំនួន​៧.៥០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ការពង្រីក​បណ្ដាញ​ចែកចាយ​ទឹក​បន្ថែម​មាន​ប្រវែង​៨៨,៩​គីឡូម៉ែត្រ​ដែល​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​កំពត​ទាំងមូល​និង​មួយ​ផ្នែក​នៃ​ស្រុក​ទឹក​ឈូ​មាន​៦​ឃុំ​បន្ថែមទៀត​។​បណ្ដាញ​នេះ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ទទួល​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ចំនួន​៦.៧៤៧​គ្រួសារ​ស្មើ​៥៣​ភាគរយ​ហើយ​រំពឹងថា​នឹង​កើន​ដល់​៩២​ភាគរយ​នៅ​ឆ្នាំ​២០២២​និង​១០០​ភាគរយ​នៅ​ឆ្នាំ​២០៣០​។​

​ជាមួយ​គម្រោង​សាង​ សង់​ស្ថានីយ៍​ថ្មី​សម្រាប់​ផលិត​ទឹកស្អាត​នៅ​ខេត្ត​កំពត​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ បាន​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរការ​ផលិត​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ចែកចាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត និង​ឃុំ​មួយចំនួន​ទៀត​នៃ​ស្រុក​ទឹកឈូ​បាន​ប្រើប្រាស់​កាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ថែមទៀត​នា​ពេល​ឆាប់ៗ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180706b1 r180706b4 r180706b3 r180706b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.