ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ

ថៃ​ប្រទះឃើញ​អាវុធយុទ្ធភណ្ឌ​ជាច្រើន​នៅក្បែរ​ព្រំដែន​កម្ពុជា​

ថៃ​ប្រទះឃើញ​អាវុធយុទ្ធភណ្ឌ​ជាច្រើន​នៅក្បែរ​ព្រំដែន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធ​ជា​ច្រើន​ប្រភេទ​រួម​ទាំង​គ្រាប់រំសេវ​ផង​នោះ​ត្រូវបាន​កម្លាំង​យោធា​ថៃ​រកឃើញ​នៅ​ពេល​កំពុង​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដែល​ជន​មិន​ស្គាល់​មុខ​បាន​វេច​ខ្ចប់​យ៉ាង​ស្អាត​លាក់ទុក​នៅ​តាម​កំពត​ព្រៃ​។​

​កាលពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ​២០២៤ កម្លាំងយោធា​ព្រំដែន​ថៃ​លេខ ៥២៣ និង ៥២៦ បានធ្វើការ​ចេញ​ល្បាត​ខ្សែ​បន្ទាត់​ព្រំដែន​របស់​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រាត ដើម្បី​ត្រួតពិនិត្យ​បទល្មើស​នានា​អាចម៍​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ថៃ​និង​ពី​ថៃ​មក​កម្ពុជា​។​

​យោង​តាម​ការផ្សាយ​របស់​គេហទំព័​រថៃ​រ៉ាត់​បាន​បញ្ជាក់ថា ខណៈ​ដែល​កម្លាំង​យោធា​ព្រំដែន​ថៃ​ធ្វើការ​ល្បាត​ដល់​ចំណុច​ជា​ព្រៃ​មួយ​កន្លែង​ជាប់​ចំការ​មៀននៅ​ត្រង់ចំណុច​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រឈម​និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក៏​បាន​ប្រទះឃើញ​វត្ថុ​គួរឱ្យ​សង្ស័យ​ដែល​គេ​រុំ​វិជ្ជាប់​ដោយ​ការ៉ុង​ជី​ជា​ច្រើនដុំ​ហើយ​បាន​លាក់​កត់​ទុក​នៅ​តាម​ព្រៃ​ដោយ​មាន​ការសង្ស័យ​កម្លាំង​យោធា​តុ​ថៃ​បាន​ចូល​ទៅ​ត្រួតពិនិត្យ​លើ​វត្ថុ​ទាំងនោះ​។​

​ក្រោយ​ការត្រួតពិនិត្យ​ឬ​កម្លាំងយោធា​ថៃ​បាន​រកឃើញ អាវុធ​ប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធ​សម្រាប់​បាញ់​បញ្ជូន​គ្រាប់បែក​ខ្នាត 40 មី​លី​ម៉ែត្រ (M203) ចំនួន​មួយ​ដើម អាវុធ​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន​មួ​យ​ដើម គ្រាប់កាំភ្លើង​ខ្នាត 12.7 មី​លី​ម៉ែត្រ​ចំនួន 510 គ្រាប់​។​

​បច្ចុប្បន្ន​កម្លាំង​យោធា​ថៃ​បាន​ប្រមូល​អាវុធ​ទាំងនោះ​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដើម ហើយ​ក៏​កំពុង​បន្ត​រុករក​តាម​ខ្សែ​បន្ទាត់​ព្រំដែន​បន្ថែមទៀត ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕ របាយការណ៍​មូន រិទ្ធី​យ៉ា​(៩៥)a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.