ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

លោក ញឹក ប៊ុនឆៃ បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត នៅតាម​រាជធានី​-​ខេត្ត ក្រោយ​ឡើងកាន់តំណែង​ប្រធាន​បក្ស​ខ្មែរ​រួបរួម​ជាតិ ឡើងវិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ បន្ទាប់ពី​ត្រូវ​បាន​អង្គសមាជ​ជ្រើសរើស ជា​ប្រធាន​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សារជាថ្មី​នោះ លោក ញឹក ប៊ុនឆៃ បាន​ប្រកាស​នៅ​មុខ​ថ្នាក់ដឹកនាំ និង​អ្នក​សកម្មជន​អ្នកគាំទ្រ​ថា លោក​នឹង​ចុះ​ធ្វើ​យុទ្ធ​ន​ការរក​សំឡេង​ឆ្នោត នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា ដើម្បី​កៀរគរ​អ្នកគាំទ្រ និង​សំណូមពរ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​។​

​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ធ្វើ​សមាជ​ប្រកាស ទទួលស្គាល់​លោក ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​សារជាថ្មី នៅក្នុង​គេហដ្ឋាន​លោក ញឹក ប៊ុនឆៃ នា​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​បាន​ពិភាក្សា​គ្នា​ហើយ​ថា ពេលវេលា​យើង​វា​ខ្លី​មកដល់ពេលនេះ​មាន​ពេល​៥០​ថ្ងៃ អញ្ចឹង​ហើយ យើងខ្ញុំ​ថ្នាក់ដឹកនាំ បាន​រៀបចំ​កម្មវិធី ដើម្បី​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ជាពិសេស​គឺ​ខេត្ត​ធំៗ ដែល​មាន​អស​នៈ​ច្រើន ដែល​យើង​ត្រូវ​ដំណើរការ​ដូចជា រាជធានី​ភ្នំពេញ​, កណ្តាល​, កំពង់ចាម​, ព្រៃវែង​, ត្បូងឃ្មុំ​, កំពង់ធំ​, សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, កំពង់ឆ្នាំង​។​ល​។​»​។​

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​រូបនេះ បាន​បន្តថា សម្រាប់​អស​នៈ​វិញ លោក​បាន​មិន​ទាន់​ហ៊ាន​រំពឹងថា ទទួល​បាន​ប៉ុន្មាន​អស​នៈ​នោះទេ គឺ​ត្រូវ​ចាំ​មើល​អ៊ុត នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត របស់​គណបក្ស​នៅ​តាម​មូលដ្ឋាន​សិន​។ ក៏​ប៉ុន្តែ​លោក​សង្ឃឹមថា និង​មាន​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ​ច្រើន​មុន​៕
​លោក រុន សារ៉េត​

 

r180610f1 r180610f4 r180610f3 r180610f2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.