ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​១៣​គ្រួសារ ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​រង​នឹង​គ្រោះ​ធម្មជាតិ​ដោយ​សារ​ខ្យល់ក​ន្ទ្រា​ក់ របើក​ជញ្ជាំង បើុង​ដំបូលផ្ទះ កាល​ពី​ល្ងាចម្សិលមិញ ត្រូវបាន​ក្រុម​ការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ពាំនាំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់​ជូន​ដល់​ពួកគាត់ នៅ​ព្រឹក​ថ្ងៃទី​០៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ព្រមទាំង​សហការី និង​អាជ្ញាធរ​មូលដ្ឋាន​។​

​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែង​គិតគូរ​ពី​បញ្ហា​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​តំបន់​ទូទាំង​ប្រទេស ដោយ​គ្មាន​ការរើសអើង​។​លោក កែ​ន សត្ថា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​សាខា​កាកបាទក្រហម​ខេត្ត​បាន​ពាំនាំ​សម្រាប់​ផ្តល់ជូន​នា​ពេល​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់​ជូន​បងប្អូន​ជួសជុល​លំនៅឋាន​ដែល​រង​នឹង​ខ្យល់ក​ន្ទ្រា​ក់​កាល​ពី​ម្សិលមិញ​។​

​ជាមួយគ្នានេះ លោក​កែន សត្ថា ក៏បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅពេល​មាន​ភ្លៀងខ្យល់ សូម​កុំ​ជ្រក​នៅ​ក្រោម​ដើមឈើ ហើយ​ផ្ទះសំបែង​ត្រូវ​បិទទ្វារ​បង្អួច​ឲ្យ​ជិត ធ្វើ​បែប​នេះ​ដើម្បី​ការពារ​សុវត្ថិភាព​ខណៈពេលដែល​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​។​លោក​ក៏​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​កំ​ុ​ភ្លេច​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​ដែល​មាន​ភាពឈ្លាសវៃ នាំមក​នូវ​សុខសន្តិភាព និង​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។​

​សូមជម្រាបថា​៖ កាលពី​ល្ងាច​ថ្ងៃទី​០៨​ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​មាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​យ៉ាង​កក្រើក បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ ស្ថិតក្នុង​ឃុំ​អង្កោល និង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​រង​នឹង​ខ្យល់ក​ន្ទ្រា​ក់ ខ្លះ​របើក​ជញ្ជាំង ខ្លះ​ទៀត​របើក​ដំបូល ប៉ុន្តែ​ពុំ​បាន​យាយី​ដល់​ជីវិត​មនុស្ស សត្វ​ឡើយ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​បាន​ពាំនាំ​នូវ​សម្ភារៈ ជា​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដោយ​គិត​ជា​ថវិកា​សរុប​ប្រមាណ​ជាង​២​លាន​រៀល​៕

 

r180610e1 r180610e8 r180610e7 r180610e6 r180610e5 r180610e4 r180610e3 r180610e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.