កំពត ៖ នៅថ្ងៃសុក្រ១០រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភាឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែឧសភា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិកសាលាខេត្តសម្រាប់ខែមេសា ខែឧសភាឆ្នាំ២០១៨។
៣-បញ្ហាផ្សេងៗរួមមាន៖
-របាយការណ៍ដោះស្រាយទំនាស់ដីធ្លីនៅស្រុឈូក។
-ផ្សព្វផ្សាយលិខិតលេខ៩៥២ សហវចុះថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៨របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើករណីសំណើសុំកាត់ដីទំហំ៥៩៥.១២៥ម៉ែត្រក្រឡាចេញពីពញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តដែលមាន០៣ទីតាំងស្នើសុំបែងចែកជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៣៩គ្រួសារចំនួន០២ទីតាំងនិង០១ទីតាំងទៀតស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌ។
-ផ្សព្វផ្សាយប្រកាសលេខ ១៣៥ប្រក កសក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់ព្រៃសហគន៍ជ្រោះស្លាស្ថិតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស។
-ផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ១៧០ ប្រក អន្តរក្រ ចុះថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៉ីនធឺណែត នៅព្រះរាជាណាចក្រកម្ពុជា។
-ផ្សព្វផ្សាយប្រកាសលេខ០១១
សណន ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ដីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
-ផ្សព្វផ្សាយប្រកាសលេខ២៣៤៦ប្រក ចុះថ្ងៃទី០៣ខែឧសភា ឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃស្ដីពីការទទួលស្គាល់សមាសភាព ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពត។
៥-អង្គប្រជុំបានបញ្ចប់ក្រោមមតិបិទដោយ លោក ជាវ តាយអភិបាលខេត្តនិងជាប្រធានអង្គប្រជុំ៕
សេង ណារិទ្ធ






