ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣ សរុប ១,៦៩១​នាក់ រាប់​ទាំង​បេក្ខជន​អប់រំ​បច្ចេកទេស ១៨​នាក់​ផង​ដែរ​។ ជំនួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជ្រោយចង្វារ (OCIC)​។​

​តាម​ការ​អោយ​ដឹង​ពី​ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហង់ ជូន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានអោយដឹងថា ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​សិស្ស​ប្រឡង​ជាប់​សរុប ៩៨,៤៦០​នាក់ ស្មើនឹង ៧២.៨៩​ភាគរយ​។ ក្នុង​នោះ​សិស្ស​ទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣​នាក់​, និទ្ទេស B ចំនួន ៦,៩៦៤​នាក់​, និទ្ទេស C ចំនួន ១៨,៣០៨​នាក់​, និទ្ទេស D ចំនួន ៣៤,២៤៦​នាក់ និង​និទ្ទេស E ចំនួន ៣៧,២៦៩​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​កោតសរសើ​រ​ក្រសួង​អប់រំ ដែល​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ការប្រលង​បាក់​ឌុប បាន​ល្អប្រសើរ និង​បាន​អបអរសាទរ​ជាមួយ​សិស្ស​ទាំងអស់ ដែល​ប្រលង​ជាប់​បាក់​ឌុប​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា លទ្ធផល​ប្រលង​បាក់​ឌុប បាន​បង្ហាញ​ឱ្យឃើញ​ពី​វឌ្ឍនភាព និង​ភាពល្អប្រសើរ​នៃ​ការធ្វើកំណែទម្រង់​អប់រំ ជាពិសេស​ការប្រលង​បាក់​ឌុប​។ សម្តេច​បាន​លើកទឹកចិត្ត​ដល់​អ្នកធ្លាក់​បាក់​ឌុប កុំ​អស់សង្ឃឹម ព្រោះ​ដំណើរ​នៅ​វែងឆ្ងាយ​បន្តទៀត​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​អំណរគុណ​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល អប់រំ និង​បង្ក​លក្ខណៈផ្សេងៗ ឱ្យ​សិស្ស ឱ្យ​កូន ទទួលបាន​លទ្ធផល​ល្អ​លើ​ការសិក្សា​រៀនសូត្រ និង​អរគុណ​ប្រជាពលរដ្ឋ ដែល​បាន​គាំទ្រ​ការធ្វើ​កំណែទម្រង់​អប់រំ និង​ការប្រលង​បាក់​ឌុប​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​មូលធន​មនុស្ស គឺជា​កិច្ចការ​ដ៏​សំខាន់​ហើយ ការអប់រំ​មិនមែន​សម្រាប់​តែ​គោលដៅ​ប្រាក់ខែ​មួយ​មុខ​នោះទេ​។ គោលដៅ​ធំ​៤​នៃ​ការអប់រំ គឺ​អប់រំ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​, ចេះ​ធ្វើ បង្កើត​ជំនាញ​, ជា​ពលរដ្ឋ​ល្អ មាន​សីលធម៌​, និង​អប់រំ​ឱ្យ​ចេះ​រស់នៅ​ក្នុង​ប្រកបដោយ​សុខដុមរមនា​។ ការ​កំណែទម្រង់​ប្រលង​បាក់​ឌុប បាន​ជម្រុះ​ចោល​វប្បធម៌​អន្តរាគមន៍ និង​បង្កើត​នូវ​វប្បធម៌​ម្ចាស់​ការទទួលខុសត្រូវ​លើ​ខ្លួនឯង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា កំណែទម្រង់​មិនមែន​ជា​បដិវត្តន៍ ដោយ​លុបចោល​រាល់​គោលនយោបាយ​ចាស់​នោះ​ឡើយ​។ សម្តេច​ធិបតី​បន្តថា ដើម្បី​កំណែទម្រង់​ទទួលបាន​ជោគជ័យ​ត្រូវ​ឈរ​លើ​កត្តា​ចំនួន​៤​រួមមាន​៖ ១) មាន​ចក្ខុវិស័យ​ច្បាស់លាស់ ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ​, ២) ការប្តេជ្ញា​ចិត្ត​ខ្ពស់​, ៣) ការចូលរួម​ដោយ​ស្មោះត្រង់ និង​៤) ការលះបង់​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ចារ​ឯកភាព​ឱ្យ​ក្រសួង​៥​ទៀត ដំណើរការ​ប្រលង​ជ្រើសរើស​មន្ត្រី ដោយ​អនុវត្តន៍​តាម​ការធ្វើ​កំណែទម្រង់​ប្រកប​ដោយ​ភាព​ច្បាស់លាស់ និង​ត្រឹមត្រូវ​។ សម្តេច​មាន​សុទិដ្ឋិនិយម​ខ្ពស់​ក្នុង​ការកសាង​ជាតិ​ឆ្ពោះទៅរក​ការរីកចម្រើន តែ​ទាមទារ​ឱ្យមាន​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.