ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​អន្តរាគមន៍​ដោះស្រាយ​បើកទឹក ជូន​ប្រជាកសិករ ក្នុងស្រុក​បាកាន ដែល​អាច​នឹង​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​បង្កបង្កើនផល ខណៈ​ដែល​ពួកគាត់​អនុវត្ត​លើស​ផែនការ​កំណត់

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​អន្តរាគមន៍​ដោះស្រាយ​បើកទឹក ជូន​ប្រជាកសិករ ក្នុងស្រុក​បាកាន ដែល​អាច​នឹង​ប្រឈម​បញ្ហា​ខ្វះខាត​ទឹក​បង្កបង្កើនផល ខណៈ​ដែល​ពួកគាត់​អនុវត្ត​លើស​ផែនការ​កំណត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្រោយ​ទទួលបាន​សំណើ​ជួយ​អន្តរាគមន៍​បន្ទាន់ ទាក់ទង​នឹង​កង្វះខាត​ទឹក បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង ចាប់ពី​ចំណុច​អាង​បឹង​កន្សែង (​ចុង​ប្រឡាយ​មេ​) ស្ថិតក្នុង​ភូមិរ​បោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន រហូត​ដល់​ដើម​ទំនប់​ដំណាក់​អំពិល​, នា​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ដោយផ្ទាល់ ដើម្បី​រិះរក​វិធានការណ៍​ជួយ​អន្តរាគមន៍ ដោះស្រាយ​បើកទឹក​ជូន​បងប្អូន​ប្រជាកសិករ ដែល​កំពុង​ជួប​បញ្ហា ខណៈ​ដែល​ពួកគាត់​បាន​អនុវត្ត​លើស​ផែនការ​កំណត់​។​

​បើ​តាម​លោក ហៃ ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ទូទាំង​ខេត្ត គិត​ត្រឹម​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៤ សម្រេច​បាន​សរុប​ចំនួន ៥០,៥១៨​ហិកតា ស្មើនឹង​២៥២,៥៩% នៃ​ផែនការ​ប្រចាំឆ្នាំ ២០,០០០​ហិកតា​។ ដូច្នេះហើយ បើ​តាម​តួលេខ និង​ការពិនិត្យ​ជាក់ស្តែង ផ្ទៃដី​ដែល​បងប្អូន​ប្រជាកសិករ​អនុវត្តបាន​នោះ គឺ​លើស​ពី​ផែន​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ ហើយ​ពួកគាត់​អាច​នឹង​ជួប​បញ្ហា​ខ្វះ​ទឹក នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ ណែនាំ​ប្រជាកសិករ សូម​កុំ​បន្ត​ធ្វើ​ស្រែប្រាំង​បន្ថែមទៀត ខណៈ​នាពេលខាងមុខ អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ទឹក ហើយ​អាជ្ញាធរ​នឹង​រិះរក​វិធីសាស្ត្រ​ដោះស្រាយ ការបង្កបង្កើន​ផល​ស្រូវ ដែល​លើស​ផែនការ​នេះ​។ ជា​ការពិត​ណាស់​ថា បងប្អូន​ប្រជាកសិករ បាន​បូមទឹក​ចេញពី​ប្រឡាយ បឹង​ស្រក​ដល់​បាត​ក្រោម ដើម្បី​ការពារ​ស្រែ​ស្រូវ​ក៏ពិតមែន ក៏ប៉ុន្តែ​យើង​នៅ​មាន​ទំនប់​ទី​៣ និង​ទី​៥ ដែល​ស្ដុក​ទឹក​បាន​ជាង​៥០​លាន​ម៉ែត​គូ​ប សម្រាប់​បើកទឹក​បញ្ជូន​តាម​ស្ទឹង ប្រឡាយ​មេ ប្រឡាយ​រង ឬ​ប្រឡាយ​ក្អែ​ប ដើម្បី​ត្រៀម​សម្រាប់​ប្រជាកសិករ បូម​ដាក់​ស្រែ​រៀងៗ​ខ្លួន​។​

​លោក​បាន​ថ្លែង​ទៀតថា «​ការ​ធ្វើ​ស្រែ ត្រូវការ​ស្រូវពូជ និង​ទឹក​, បើ​មាន​ស្រូវពូជ​ខ្វះ​ទឹក ឬ​មាន​តែ​ទឹក​ខ្វះ​ស្រូវ​ពូជ ក៏​យើង​មិន​អាច​ដំណើរការ​ទៅ​បាន​ដែរ​» នេះ​ជា​គោលនយោបាយ​មួយ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ការអនុវត្ត​តួនាទី​ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ មិន​ត្រូវ​សម្ងំស្ងៀម ពេល​ប្រជាពលរដ្ឋ​ជួប​បញ្ហា​នោះ​ឡើយ​។ ជាក់ស្ដែង​ដូចជា​ករណី​ធ្វើ​ស្រែប្រាំង លើស​ផែនការ​កំណត់ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​បាន​ធ្វើ​ការណែនាំ​រួចមកហើយ តែ​បងប្អូន​នៅតែ​បន្ត​ធ្វើ ដូច្នេះ​ហើយ​ក្នុង​នាម​អាជ្ញាធរខេត្ត បើ​ប្រជាពលរដ្ឋ​មាន​បញ្ហា ហើយ​មិន​ជួយ​អន្តរាគមន៍​ទេនោះ ស្រែ​ស្រូវ​របស់​បងប្អូន អាច​នឹង​ប្រឈម​នាពេលខាងមុខ​។ លោក​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ ឱ្យ​បើកទ្វា​ទឹក នៅ​ទំនប់​ទី​៣ និង​ទី​៥ ដើម្បី​ជួយ​អន្តរា​គម៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ឱ្យបាន​ទាន់​ពេលវេលា ហើយ​អាជ្ញាធរ​ស្រុក​ឃុំ ត្រូវ​ផ្សព្វផ្សាយ និង​គ្រប់គ្រង ការ​ចែកចាយ​ទឹក​ឱ្យបាន​ត្រឹមត្រូវ​។​

​លោក​ក៏​សូម​កោតសរសើរ ចំពោះ​បងប្អូន​ប្រជាកសិករ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​ស្រាំ ក្នុងការ​ធ្វើ​ស្រែប្រាំង​ស្ទើរតែ​គ្មាន​ដី​ទំនេរ​។ ទាំងនេះ​ក៏​អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ប្រភព​ទឹង និង​ប្រព័ន្ធ​ធារាសាស្ត្រ​ខ្វាត់ខ្វែង​គ្រប់​ទីកន្លែង ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.