ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចម្រើន​អាយុវឌ្ឍនៈ​មង្គល ប្រគេន​ប្រកាសនីយបត្រ​តែងតាំង និង​ស្រោចស្រព​សុគន្ធវារី ដល់​ព្រះចៅអធិការ វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចម្រើន​អាយុវឌ្ឍនៈ​មង្គល ប្រគេន​ប្រកាសនីយបត្រ​តែងតាំង និង​ស្រោចស្រព​សុគន្ធវារី ដល់​ព្រះចៅអធិការ វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង លោកជំទាវ កែ សួន​សុ​ភី បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី ចម្រើន​អាយុវឌ្ឍនៈ​មង្គល ប្រគេន​ប្រកាសនីយបត្រ​តែងតាំង និង​ស្រោចស្រព សុគន្ធវារី ព្រះ​ខេ​ម​ញាណ រ៉េ​ន ស៉ីណាត ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​លេខាធិការ​អនុគណ​ស្រុក​ថ្មពួក និង ជា​ព្រះចៅអធិការ វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ប្រធាន​មន្ទី​ធម្មការ​និង​សាសនា​ខេត្ត ព្រះឧ​ត្ត​ម​សីលញាណ ធុល សុធា ព្រះ​មេគណ​ខេត្ត​បន្ទាយមានជ័យ ព្រះ​វចនា​ចារ្យ ណេន សុ​ជិក ព្រះ​រាជាគណ​:​ថ្នាក់ កិត្ត​យស ព្រះ​អនុគណ​ស្រុក​ថ្មពួក ព្រះសង្ឃ​ជា​ច្រើន​អង្គ លោក លោកស្រី ឧត្តមសេនីយ៍​ស្នងការ​រង លោក​អភិបាលរង​ស្រុក​ថ្មពួក កងកម្លាំង មន្ត្រីរាជការ លោក លោកស្រី ក្រុមប្រឹក្សាឃុំ លោកតា លោកយាយ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ សិស្សានុសិស្ស​ជា​ច្រើន​រូប​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ចំពោះ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិត្ត​យស លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិ​ស័យដែល​បាន​ចូលរួម​ពិធី​នេះ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ ក៏​បាន​គោរព​ថ្លែងអំណរគុណ ឯ​ឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ​អគ្គ​មហា ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ម៉ៅ ម៉ា​ល័យ ,​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ឯកឧត្តម កែ សួន​សុភាព អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង លោកជំទាវ ព្រហ្ម រដ្ឋា ដែល​បាន​លះបង់​ទ្រព្យធន​ផ្ទាល់ខ្លួន​ទុកជា​សម្បត្តិ​ដ៏​ច្រើន​ក្នុង​ការកសាង​វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល​។​

​ទន្ទឹម​គ្នា​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង លោកស្រី ក៏​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ថវិការ​មួយចំនួន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន​៥០​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ក្នុងឱកាស​នោះ​ផងដែរ ដោយ​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​មួយ​កេស ត្រីខ​មួយយួ​។ ប្រជាពលរដ្ឋ​ចូលរួម​កម្មវិធី ទទួលបាន​ថវិការ​១​ម៉ឺន​រៀល និង​សា​រ៉ុង​១ លោកគ្រូ អ្នកគ្រូ ទទួលបាន​ថវិការ​៥​ម៉ឺន​រៀល សា​រ៉ុង​១ និង​សិស្សានុសិស្ស​៥០​នាក់ ក្នុង​១​នាក់​ទទួលបាន សៀវភៅ​៥​ក្បាល ប៊ិច​២​ដើម ទឹក​លុប​១​ដើម ថវិការ​៥០០០​រៀល​។​

​ជា​ចុងបញ្ចប់​គណអធិបតី​ក៏បាន ធ្វើ​ពិធី​ប្រគល់​ទទួល ប្រគេន​ប្រកាសនីយបត្រ​តែងតាំង និង​ស្រោចស្រព សុគន្ធវារី ព្រះ​ខេ​ម​ញាណ រ៉េ​ន ស៉ីណាត ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះ​លេខាធិការ​អនុគណ​ស្រុក​ថ្មពួក និង ជា​ព្រះចៅអធិការ វត្ត​គី​រី​រុក្ខា​រាម​ថ្ម​រមៀល​។ ក្នុង​នោះ​ព្រះសង្ឃ​ចំនួន​៦​អង្គ និង​អាចារ្យ​១​នាក់​ផ្សេង​ទៀត ក៏​ទទួលបាន​ប្រកាសនីយបត្រ​តែងតាំង​មុខតំណែង​ផងដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.